ជូនដំណឹង​ពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​

147
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្ដីជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​អង្គភាព​រដ្ឋ​និង​វិស័យ​ឯកជន​អំពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ​។​

តាម​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​គ្រប់គ្រង​រាល់​ចំណូល ចំណាយ ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សូម​គ្រប់​ក្រសួង​ស្ថាប័ន​អង្គភាព​រដ្ឋ​និង​វិស័យ​ឯកជន​ទាំងអស់​ដែល​ធ្លាប់បាន​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាមរយៈ​ការបោះ​ផ្សាយ​អាណត្តិ​ឬ​បង្វែរ​ត្រង់​ជូន​ក្រុមហ៊ុន ស៊ីន​ទ្រី។

​សូមមេត្តា​រៀបចំ​បោះផ្សាយ​អាណត្តិ​ឬ​បង្វែរ​ត្រង់​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង រាជធានី​ភ្នំពេញ​៕S/​