ជូនដំណឹង​! ផ្សែង​អ័ព្ទ​គ្រប់​កន្លែង​នៅ​សិង្ហ​បុរី​ចូល​ដល់​កម្រិត​ប៉ះពាល់​ខុស​ភាព​

347
ចែករម្លែក

គុណភាព​ខ្យល់​បរិយាកាស​នៅ​ប្រទេស​សិង្ហ​បុរី​កាន់តែ​អាក្រក់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​១៥​ខែកញ្ញា​ខណៈ​ដែល​កម្រិត​បំពុល​បរិយាយ​(PSI) បាន​ឈាន​ដល់​កម្រិត​ប៉ះពាល់​ខុស​ភាព​​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​នេះ​។ ក្នុង​រយៈពេល​២៤​ម៉ោង កម្រិត​បំពុល​បរិយាយ​(PSI)​មាន​រវាង​១០៧​នៅ​ភាគ​ខាងកើត​និង​១២៤​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានSTRAITS TIMES

​សូមបញ្ជាក់​ថា កម្រិត​ពុល​ចាប់ពី​១០១​ដល់​២០០ ជា​កម្រិត​ប៉ះពាល់​ខុស​ភាព​។ នៅ​កម្រិត​នេះ ភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី​(NEA) ណែនាំ​ប្រជាជន​ឱ្យ​កាត់បន្ថយ​សកម្មភាព​​នៅ​ក្រៅ​ផ្ទះ​។​

​កម្រិត​PSI​នេះ ឈាន​ដល់​កម្រិត​ប៉ះពាល់​សុខភាព​នៅ​សិង្ហ​បុរី​ជា​លើក​ទី​មួយ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយសារ​ផ្សែង​អ័ព្ទ​កាន់តែ​អាក្រក់​។​

​ភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី​នេះ បាន​និយាយថា គុណភាព​ខ្យល់​បរិយាកាស​ដែល​កាន់តែ​អាក្រក់​នេះ គឺ​ដោយសារ​ខ្យល់​បក់បោក​ផ្សែង​អ័ព្ទ​ជាច្រើន​ថែមទៀត​ពី​កោះ​ស៊ូ​ម៉ា​ត្រា ​របស់​ឥណ្ឌូនេស៊ី ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​សិង្ហ​បុរី​។​

​ដីព្រៃ​ជាង ៣០០.០០០​ហិកតា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ពី​ខែ​មករា​ដល់​ខែ​មុន​។​

​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ធាប់ អាកាសធាតុ​ស្ងួត​អាច​ត្រូវបាន​រំពឹង​នឹង​កើត​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​និង​នៅ​ភាគ​កណ្តាល​និង​ភាគខាងត្បូង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ហើយ​ភ្នាក់ងារ​​បរិស្ថាន​ជាតិ​សិង្ហ​បុរី​បាន​ព្រមាន​ថា កម្រិត​PSI​នេះ​អាច​ចូល​ដល់​កម្រិត​ប៉ះពាល​សុខភាព​ខ្លាំង ប្រសិនបើ​ផ្សែង​អ័ព្ទ​ក្រាស់ បក់បោក​មក​លើ​ប្រទេស​សិង្ហ​បុរី​៕​ដោយ​៖​សុខា​/sn​

គុណភាព​ខ្យល់​បរិយាកាស​នៅ​សិង្ហ​បុរី មិន​ថា​ទី​ទាំង​ទេ​ចរណ៍​ឬ​ធុរកិច្ច​ទេ​កាន់តែ​អាក្រក់​និង​ឈាន​ដល់​កម្រិត​ប៉ះពាល់​ខុស​ភាព​