ជូ​វិ​ន​ទូ​ស ពិចារណា​នាំយក អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា ត្រឡប់មក​អ៊ីតាលី​វិញ​

505

​ក្រុម​ជូ​វិ​ន​ទូ​ស​( Juventus) កំពុង​ចាប់អារម្មណ៍​ចង់​នាំយក អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ត្រឡប់មក​ទីក្រុង​ទូ​រិ​ន​វិញ ស្របពេល​ក្រុម​ឆេ​ល​ស៊ី​មិនសូវ​ផ្តល់ឱកាស ឲ្យ​ខ្សែ ប្រយុទ្ធ​រូបនេះ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​ក្នុងការ​បង្ហាញមុខ​នៅ​រដូវ​កាល​ដំបូង​នៅ​អង់គ្លេស​។​
​ ​
​ម៉ូ​រ៉ា​តា ដែល​ចូលរួម​ជាមួយ​ក្រុម​ឆេ​ល​ស៊ីក្នុង​តម្លៃ​ផ្ទេរ​៧០,៦​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន រីករាយ​នឹង​ពេលវេលា​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី​នេះ​មុនពេល​ចាកចេញ​កាលពី​ឆ្នាំ​២០១៦​។
​ ​
​បើទោះបីជា​ចាកចេញ​មក​ចូលរួម​ជាមួយ​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) វិញ​នៅ​ដំណាក់កាល ទី​២​នៃ​រដូវ​កាល​ក៏ដោយ ក៏​កីឡាករ​រូបនេះ​មិនបាន​លាក់បាំង​ពី​បំណង​ចង់ ត្រឡប់​មកកាន់​អ៊ីតាលី​វិញ​នាពេល​អនាគត​ដែរ​។​
​ ​
​តាម​កាសែត Corriere dello Sport បាន​ឲ្យ​ដឹងថា ក្តី​សុបិន​នេះ​អាច​ក្លាយជា​ការពិត មុន​រដូវ​កាល​ក្រោយ ស្របពេល​ក្រុម Juventus កំពុង​តាមដាន​លើ​ស្ថានការណ៍​របស់ ម៉ូ​រ៉ា​តា ជាមួយ​ឆេ​ល​ស៊ី​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ហាក់ដូចជា​មិនទាន់​ទទួលបាន​ការគាំទ្រ​ច្រើន​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បើទោះបីជា​រកបាន​១១​គ្រាប់​ក្រោម​ការដឹកនាំ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ហើយក៏​ដោយ​។​
​ ​
​គេ​ជឿថា ម៉ូ​រ៉ា​តា មិន​សប្បាយចិត្ត​ទេ​នៅ​អង់គ្លេស​ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​ក៏​ទំនងជា​មិន​សប្បាយ ចិត្ត​ចំពោះ​ការប៉ះទង្គិច​ជាមួយនឹង​ខ្សែការពារ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ផងដែរ​។​
​ ​
​ម៉ូ​រ៉ា​តា ក៏​កំពុង​ប្រឹងប្រែង​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី រដូវក្តៅ​នេះ ហើយ​ប្រសិនបើ​ខកខាន​នោះ ម៉ូ​រ៉ា​តា ប្រហែលជា​ចង់​កសាង​អាជីព​របស់ខ្លួន​ឡើង វិញ​នៅ​ប្រទេស​អ៊ីតាលី​។​
​ ​
​ម៉ូ​រ៉ា​តា បាន​បង្ហើប​ប្រាប់​កាលពី​ឆ្នាំមុន​ថា ខ្លួន​មិនដែល​មានបំណង​ចង់​ចាក​ចេញពី​ក្រុម Juventus ទេ ប៉ុន្តែ​ត្រូវបាន​តម្រូវ​ឲ្យ​ត្រឡប់មក​ក្លឹប Real Madrid វិញ​តាម​លក្ខខណ្ឌ​នៃ កិច្ចសន្យា​៕ ប្រែ​សម្រួល​: ពី​សិ​ដ្ឋ​

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)