ជូ​វេន​ទុ​សនឹង​ដាក់សំណើ​ផ្ទេរ ម៉ា​ធី​ស ដឺ ឡាយ ម្តងទៀត បន្ទាប់ពី​តែងតាំង​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី​

488
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប ជូ​វេន​ទុ​ស​(Juventus) មិនទាន់​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​កីឡាករ​ឆ្នើម ម៉ា​ធី​ស ដឺ ឡាយ (Matthisjs de Ligt) នៅ​រដូវក្តៅ​នេះ​ទេ ហើយ​កំពុង​ត្រៀម​ធ្វើការ​ព្យាយាម​ជា​លើកចុងក្រោយ ដើម្បី​នាំយក​កីឡាករ​រូបនេះ​។​
​ ​
កីឡាករ​យុវជន​របស់​ក្លិប អា​ហ្សា​ក់​(Ajax)​រូបនេះ​ត្រូវបាន​ក្លិប​កំពូលៗ​ជាច្រើន​នៅ​អឺរ៉ុប ចាប់អារម្មណ៍ បន្ទាប់ពី​ធ្វើបាន​ល្អ​ពេញ​មួយ​រដូវ​កាល​សម្រាប់​ក្លិប​និង​ប្រទេស​របស់ខ្លួន​។​
​ ​
ក្លិប Juventus និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ស្ថិតក្នុង​ចំណោម​ក្លិប​នាំមុខគេ ដើម្បី​ទទួល បាន​ខ្សែការពារ​កណ្តា​លវ័យ​១៩​ឆ្នាំ​រូបនេះ ប៉ុន្តែ​នៅពេលនេះ​គេ​ជឿថា ក្លិប PSG កំពុងតែ​អន្ទះសា​ចង់បាន ដឺ ឡាយ ផងដែរ​បន្ទាប់ពី​ត្រៀម​កញ្ចប់​ថវិកា​ច្រើនសន្ធឹក សន្ធាប់​។​
​ ​
​ប៉ុន្តែ​លោក ប៉ា​វ៉េ​ល ណេ​ដ​វេដ (Pavel Nedved) ប្រធាន​បច្ចេកទេស​ក្លិប​យក្ស​អ៊ីតាលី Juventus កំពុង​ប្រឹងប្រែង ដើម្បី​បញ្ចុះបញ្ចូល ដឺ ឡាយ មក​ចូលរួម​នៅ​ទីក្រុង​ទូ​រិ​ន​។​
​ ​
មានការ​អះអាងថា អតីត​ខ្សែបម្រើ ណេ​ដ​វ៉េ​ដ ទទួលខុសត្រូវ​លើ​ការចរចា​ជាមួយ​លោក មី​ណូ រ៉េ​អូ​ឡា (Mino Raiola) ភ្នាក់ងារ​របស់ ដឺ ឡាយ ស្របពេល​ការចរចា​នឹងធ្វើ​ឡើង នៅ​ទីក្រុង​ម៉ូ​ណា​កូ​។​
​ ​
ក្លិប Juventus មាន​ជំហរ​រឹងមាំ​ក្នុង​ការចរចា ចាប់តាំងពី​តែងតាំង​គ្រូបង្វឹក​ថ្មី​របស់ខ្លួន កាលពី​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#