ជូ​វេន​ទុ​ស ធ្វើការ​សម្រេច ចិត្ត​ជុំវិញ​អនាគត​របស់ ប៉ាវ​ឡូ ឌី​បា​ឡា

275
ចែករម្លែក

អនាគត​របស់​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) នៅ​ក្លិប​ជូ​វេន​ទុ​ស​( Juventus) ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ចំពេល​មាន​សេចក្តី រាយការណ៍​ថា ក្លិប​ជើងឯក​អ៊ីតាលី មួយ​នេះ មានបំណង​បញ្ចប់​ទំនាក់ ទំនង​ជាមួយ​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​។​
​ ​
ឌី​បា​ឡា រំពឹងថា នឹង​ក្លាយជា​កីឡាករ​សំខាន់​សម្រាប់​លោក ម៉ាក អាល​ឡេ​ហ្គ្រី (Max Allegri) នៅ​រដូវ​កាល​នេះ ប៉ុន្តែ​បែរជា​មិនសូវ​មានឱកាស បន្ទាប់ពី​ការមកដល់​របស់ កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​ការឡើង​ជើង​របស់​កីឡាករ ហ្វេ​ដឺ​រី​កូ បឺ​ណា​ដេ​ស្គី (Federico Bernardeschi) ។​

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​រកបាន​ត្រឹម ១០​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញ មុខ​៣៩​ប្រកួត ហើយ​ជា​ញឹកញាប់​បាន​ត្រឹម​លេង​ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​ធំៗ​របស់​ក្រុម ជូ​វេន​ទុ​ស ប៉ុន្មាន​ប្រកួត​ថ្មីៗ​នេះ​។​
​ ​
​តួនាទី​របស់ ឌី​បា​ឡា កាន់តែ​ស្មុគស្មាញ​បន្ថែមទៀត​ដោយសារតែ​ការ មកដល់​នាពេល ខាងមុខ​របស់​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ហើយ​នៅពេលនេះ​តាម​ដឹងថា ក្លិប​ជូ​វេន​ទុ​ស មានបំណង​អនុញ្ញាត​ឲ្យ ឌី​បា​ឡា ចាកចេញ ប្រសិនបើ​មានការ​ផ្តល់ សំណើ​សម ស្រប បើទោះបីជា​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ ទៀត​ក៏ដោយ​។​
​ ​
កន្លងមក​ក្លិប Paris Saint Germain ត្រូវបាន​គេ​អះអាងថា ចង់បាន ឌី​បា​ឡា ចំណែក ក្លិប​រៀល​ម៉ា​ឌ្រី​ត​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក៏​ចាប់ អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ ផងដែរ​។ កាលពី​ខែវិច្ឆិកា ឌី​បា​ឡា បានបង្ហាញ​ចេតនា​ចង់​ចាកចេញ ដើម្បី​ជួប​ជាមួយ មិត្តភក្តិ ផូ​ល ប៉ុក​បា (Paul Pogba) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​