ដោយ៖រ៉ាម៉ន
ភ្នំពេញ៖ ការជួបជុំរវាងថ្នាក់ដឹកនាំនិងសមាជិក សមាជិកា គណបក្សប្រជាជនពិតជាសប្បាយរីករាយគ្រប់គ្នា ក្នុងឱកាស ដែលលោកកែប ជុតិមាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោលោក លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ ចុះជួយមូលដ្ឋានខណ្ឌដង្កោ, លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជា អភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោបាន បង្កើតកម្មវិធីហូបបាយសាមគ្គីដោយភាពជិតស្និតនិងមានការ ចាប់រង្វាន់ ជាមួយសមាជិក សមាជិកា គណៈបក្សប្រជាជនខណ្ឌដង្កោ ដើម្បីអបអរសាទេឆ្នាំថ្មី។
ពិធីនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ មេសា ២០១៨ នៅទីស្នាក់ការគណៈបក្សប្រជាជនខណ្ឌដង្កោ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈបក្សប្រជាជនខណ្ឌដង្កោ ជាច្រើនរយនាក់ដែលពិធីខាងលើនេះរៀបចំដោយលោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជា អភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ។ ក្រៅពីការហូបចុក រាំលែងសប្បាយហើយនោះ ក្នុងកម្មវិធីនេះ ក៏មានការចាប់រង្វាន់ផងដែរ។ ក្នុងនោះរង្វាន់ដែលត្រូវបានចាប់រួម មានទឹកដោះគោ, ឆ្នាំងដាំបាយ, ចង្ក្រាន្តហ្គាស់, ទូរទឹកកក, TV, ម៉ាស៊ីនបោកខោអាវនិងរង្វាន់ធំគឺម៉ូតូC125ស៊េរី២០១៨មួយគ្រឿងផងដែរដែលបានញាំងឱ្យកម្មវិធីនេះគគ្រើកនិងសប្បាយរីករាយគ្រប់គ្នា។
ក្នុងឱកាសនោះ លោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងគិតគូរដោយយកចិត្តទុកដាក់របស់លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជា អភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោសមាជិក សមាជិកា គណៈបក្សប្រជាជនខណ្ឌដង្កោទាំងអស់។លោកក៏បានបង្ហាញពីក្តីសប្បាយរីករាយជាមួយសមាជិក សមាជិកា គណៈបក្សប្រជាជនខណ្ឌដង្កោទាំងអស់ដែលបានបំពេញការងារយ៉ាងល្អ ដែលធ្វើឱ្យគណៈបក្សប្រជាជនកម្ពុជានៅតែមានភាពរឺងមាំរហូតមកដល់សព្វថ្ងៃនេះ ។ លោកបន្តថា បងប្អូនយើងទាំងអស់ ត្រូវកសាងស្នាដៃឱ្យល្អថែមទៀត និងកំភ្លេចនាំទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ៕