ជួប​ជាមួយ​ឈុត​ប្រពៃណី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការប្រកួត​បវរ​កញ្ញា​អន្តរជាតិ ២០១៧

626

​នាង ខេ​វិ​ន លី​ល​លី​យ៉ាណា (Kevin Lilliana) របស់​ឥណ្ឌូនេស៊ី​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៧ នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ វិច្ឆិកា​។​

​បវរកញ្ញា​វ័យ ២១ ឆ្នាំ​រូបនេះ​ក៏​ជាប់​ជា​បវរកញ្ញា​ស្លៀកពាក់​ឈុត​ស្អាត​ដាច់​គេ​ក្នុង​ពិធី​នោះ​ផងដែរ​។​

​ដោយ​គ្រង​មកុដ​ពី​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៦ ឈ្មោះ កាយ​លី វើ​ហ្សូ​សា (Kylie Verzosa) របស់​ហ្វីលីពីន នាង​ខេ​វិ​ន​បាន​ផ្តួល​បេ​ក្ខ​នារី​សរុប​ចំនួន ៦៨ នាក់​នៅក្នុង​ព្រឹត្តិការណ៍​នេះ រួមទាំង​ជ័យលាភី​រង​ទី​១​ឈ្មោះ ចា​នែ​ល វី​ល​ហេ​ល​មីណា ម៉ា​រី​យ៉ា (Chanelle Wilhelmina Maria) របស់​កោះ​គួ​រ៉ា​កាវ ជ័យលាភី​រង​ទី​២ ឈ្មោះ ដាយ​អាណា ម៉ា​ការី​ណា ក្រុ​ក ហ្គា​ស្យ៊ា (Diana Macarena Croce Garcia) មកពី​វេ​ណេ​ស៊ុយ​អេ​ឡា ជ័យលាភី​រង​ទី​៣ ឈ្មោះ អាម​បឺ ឌូ (Amber Dew) មកពី​អូស្ត្រាលី និង​ជ័យលាភី​រង​ទី​៤ ឈ្មោះ ណាត់​ស៊ូ​គី ស៊ូ​ត​ស៊ុយ (Natsuki Tsutsui) មកពី​ជប៉ុន​។​

* ពានរង្វាន់​ពិសេស​

​បវរកញ្ញា​ឈុត​ប្រពៃណីជាតិ : ណាត់​ស៊ូ​គី ស៊ូ​ត​ស៊ុយ (​ជប៉ុន​)
​បវរកញ្ញា​ដងខ្លួន​ស្អាត​ឥតខ្ចោះ : អាម​បឺ ឌូ (​អូស្ត្រាលី​)
​បវរកញ្ញា​ស្លៀកពាក់​ឈុត​ស្អាត​ដាច់​គេ : ខេ​វិ​ន លី​ល​លី​យ៉ាណា (​ឥណ្ឌូនេស៊ី​)

​ក្រៅពី​ឈុត​ហែល​ទឹក​និង​សម្លៀកបំពាក់​សម្រាប់​ពេល​ល្ងាច ក៏មាន​ឈុត​ប្រពៃណីជាតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​បានបង្ហាញ​នៅឯ​ការប្រកួត​នេះ​ផងដែរ​។ តោះ​សូម​ក្រឡេកមើល​ទាំងអស់គ្នា​៕ ដោយ៖ កញ្ញាដាលីស

Miss Spain Elizabeth Victoria Ledesma Laker shows off her national costume during the Miss International Beauty Pageant final in Tokyo on November 14, 2017. / AFP PHOTO / Toshifumi KITAMURA