ជួប​ជាមួយ​បុរស​ជប៉ុន សុខចិត្ត​រួមរ័ក​ស្នេហា​ជាមួយ​តុក្កតា​ជ័រ​ជាជាង​ជាមួយ​ឧ​ត្ត​ម​ភរិយា

7005
ចែករម្លែក
  • 645
    Shares

​នៅពេលដែល​ផ្កាភ្លើង​ចេញពី​ចំណងអាពាហ៍ពិពាហ៍​រប​ស់លោក ម៉ាសា​យូគី អូ​ហ្សា​គី បាន​រលត់ គាត់​បាន​រកឃើញ​ច្រក​មិនធម្មតា​ដើម្បី​បំពេញ​ចន្លោះ​ទំនេរ​ក្នុង​រឿង​ស្នេហា​របស់គាត់ គឺ​តុក្កតា​សិច​ធ្វើ​ពី​ស៊ី​លី​កូន ដែល​គាត់​សច្ចា​ថា​នឹង​ស្មោះ​ស្នេហ៍​អស់​មួយជីវិត​។

តុក្កតា​សិច​ទំហំ​ប៉ុន​មនុស្ស​មែនទែន ដែល​គេ​ហៅថា ម៉ា​យូ (Mayu) បាន​ចែករំលែក​គ្រែ​ដេក​ក្រោម​ដំបូល​តែមួយ​ដូច​ប្រពន្ធ​របស់លោក​អូ​ហ្សា​គី និង កូនស្រី​វ័យ​ជំទង់​ក្នុង​ទីក្រុង​តូ​ក្យូ​ដែរ ដែល​ការរៀប​ចំនេះ​បាន​បង្ក​កំហឹង​ជាខ្លាំង​ក្នុង​គ្រួសារ មុនពេល​ការបញ្ចប់​ជម្លោះ​បានប្រកាស​ឡើង​នៅ​ទីបំផុត​។

​អ្នក​ព្យាបាល​ចិត្តសាស្ត្រ​វ័យ ៤៥ ឆ្នាំ​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា “​បន្ទាប់ពី​ប្រពន្ធ​ខ្ញុំ​ប្រសូត​កូន យើង​ឈប់​រួមរ័ក​តទៅទៀត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ឯកា​ជាទីបំផុត​”​។

​លោក​អូ​ហ្សា​គី ដែល​ណាត់​ដើរលេង​ជាមួយ​តុក្កតា​សិច​អង្គុយ​ក្នុង​រទេះរុញ និង​ពាក់​សក់​ក្លែង​កា្ល​យ ឈុត​សិច​ស៊ី និង​គ្រឿងអលង្កា​ឱ្យ​នាង បាន​និយាយ​ទាំងមុខ​ក្រហម​ថា “​ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បានឃើញ​ម៉ា​យូ (​តុក្កតា​សិច​) ក្នុង​បន្ទប់​តាំងពិព័រណ៍ ខ្ញុំ​ក៏​លង់​ស្នេហា​ភ្លែត​”​។

លោក​បាន​បន្ថែមថា “​ប្រពន្ធ​ខ្ញុំ​ខឹង​ខ្ញុំ​ខ្លាំងណាស់ នៅពេល​ខ្ញុំ​ទិញ​តុ​ក្តា​សិច​មក​ផ្ទះ​ជា​លើកដំបូង​។ សព្វថ្ងៃ​នាង​សុខចិត្ត​ឱ្យ​ខ្ញុំ​ទុក​តុក្កតា​សិច​ក្នុងផ្ទះ​ទាំង​ស្ទាក់​ស្ទើរចិត្ត​។ នៅពេល​កូនស្រី​ខ្ញុំ ដឹងថា​វា​មិនមែនជា​កូនក្រមុំ​តុក្កតា​យក្ស នាង​ខឹង​ជាខ្លាំង និង​គំរោះគំរើយ​ណាស់ ប៉ុន្តែ​ឥឡូវ​នាង​ធំ​ដឹងក្តី និង​ថែមទាំង​ចែករំលែក​សម្លៀកបំពាក់​ជាមួយ​ម៉ា​យូ​ទៀតផង​”​។

លោក​អូ​ហ្សា​គី គឺ​ស្ថិត​ក្នុងចំណោម​បុរស​ជប៉ុន​ជាច្រើន​នាក់​ដែល​កាន់តែ​ងាក​មក​ចាប់អារម្មណ៍​លើ​តុក្កតា​សិច​ក្នុងប្រទេស​ដែល​កំពុង​បាត់​ភាពជឿជាក់​លើ​រឿង​ស្នេហា​៕ ​ដោយ ៖កញ្ញាដាលីស

លោក ម៉ាសា​យូគី អូ​ហ្សា​គី ចាប់ផ្តើម​រួមរ័ក​ជាមួយ​តុក្កតា បន្ទាប់ពី​ប្រពន្ធ​កាត់ផ្តាច់​ការរួមរ័ក​តាំងពី​ពេល​សម្រាល​កូនស្រី