ជួប​ជាមួយ​ប្រធាន​មន្ទីរ​សារ​ធារ​ណ​ការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​

738
ចែករម្លែក

ដោយ : វណ្ណៈ/ ​ខេត្ត​ព្រះ​សីហ​នុ : ជួប​ជាមួយ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​14​ខែសីហា​ឆ្នាំ​2018​នេះ បាន​ឲ្យ​ដឹង ថា ផ្លូវ​ដែល​រង​ការខូចខាត​មួយចំនួន​ក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ ក៏ដូចជា​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ នឹងធ្វើ​ការជួសជុល​ឡើងវិញ ក្រោយ​របាយ​ទឹកភ្លៀង​បាន​ធូរស្បើយ ដោយ​ផ្លូវ​ខ្លះ​ចាក់​ក្រាល​កៅស៊ូ​និង​ផ្លូវ​ខ្លះ​ចាក់​ក្រាល​ជា​បេតុង​។

​ទោះជា​យ៉ាងនេះ​ក្តី លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨​នេះ ផ្លូវ​ខ្លះ​មាន​ថវិកា​សម្រាប់​ជួសជុល​ហើយ ប៉ុន្តែ​ផ្លូវ​មួយចំនួន មន្ទីរ​កំពុង​លើក​ជា​គម្រោង​ស្នើរ​សុំ​ថវិកាជាតិ ​ដើម្បី​ជួសជុល​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៩​ខាងមុខ​៕​B