ជួប​ជាមួយ​អតីតយុទ្ធជន និង​និវត្តជន​ឃុំ​ព្រែក​អញ្ចាញ​មុន​ចូលឆ្នាំថ្មី​

1247
ចែករម្លែក
  • 20
    Shares
លោកឧត្តមសេនីយ៍គង់អៀង ពេលជួបសំណេះសំណាល(រូបយោធិន)

ដោយៈ​យោធិន /​កណ្តាលៈ​នា​វត្ត​រតន​បុប្ផារាម ហៅ​វត្ត​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ អៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ឃុំ​ព្រែក​អញ្ចាញ បាន​ជួប​សួរសុខទុក្ខ​អតីតយុទ្ធជន និង និវត្តជន ចំនួន​១០០​នាក់ ។​

ក្នុងឱកាស​នោះ លោក គង់ អៀង ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ បាន​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា​នូវ​ការ​សព្វ​សារ​ធុ​ការ​ពរ​ជូន​ដល់​បងប្អូន​និវត្តជន​និង​អតីតយុទ្ធជន ដែលជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ គ្រូបង្រៀន និង​ពេទ្យ ហ្ម ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

ក្នុងឱកាស​នេះដែរ​លោក គង់ អៀង បាន​នាំយក​អំណោយ​សម្តេច​តេ​ជោ ចែកជូន​ដល់​បងប្អូន​ក្នុង​ម្នាក់ៗ ថវិកា​ចំនួន បួន​ម៉ឺន​រៀល​។​
សូមបញ្ជាក់ថា នា​ខែ​កន្លងទៅនេះ លោក​គង់ អៀង ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវ​មួកសុវត្ថិភាព​ចំនួន ១.៧៦២ មួក ចែកជូន​ដល់​ក្រុមគ្រួសារ​បក្ស​ប្រជាជន​កម្ពុជា​តាម​បណ្តា​ភូមិ​ទាំង​ប្រាំពីរ​ក្នុង​ទូទាំង​ឃុំ​ព្រែក​អញ្ចាញ​ផងដែរ​៕មន