ជួប​ជាមួយ​អ្នក​ប្រដាល់​កែ​ភេទ​ដំបូង​គេ​បង្អស់​របស់​ថៃ ដែល​កំពុង​ល្បី​នៅ​សង្វៀន​ប្រដាល់​ក្នុងស្រុក​

1242
ចែករម្លែក
  • 100
    Shares

ស្ថិតក្នុង​ឈុត​ប្រដាល់ និង​បបូរមាត់​លាប​ក្រែ​ម​ក្រហមឆ្អិនឆ្អៅ អ្នក​ប្រដាល់​ថៃ​កែ​ភេទ ឈ្មោះ ណុង រូស បា​អាន ចា​រឿន​ស៊ុ​ក គឺជា​គូប្រកួត​ដ៏​គួរឱ្យខ្លាច​។

​ចង់ដឹង អាច​សួរ​អ្នក​ប្រដាល់​ប្រុស​ឈ្មោះ កា​រុន កែម​ឡាំ ដែល​ទើប​ចាញ់​ការប្រកួត​ដ៏​រំភើប​ញាប់​ញ័រ ៥ ទឹក ក្រោម​ថ្វីដៃ ណុង រូស នឹង​ដឹងថា នាង​រូស​ល្បី​កម្រិតណា​។

​លោក កា​រុន ដែល​រយះ​ចិញ្ចើម​ស្តាំ​ក្នុង​ការប្រកួត​នៅ​កីឡដ្ឋាន​រាជា​ដំណើ​ន ក្នុង​ទីក្រុង​បាងកក និយាយថា “​ខ្ញុំ​មិនអាច​ប្រយុទ្ធ​តស៊ូ​ជាមួយនឹង​កម្លាំង និង​មាឌ​ឌាំ​ង​របស់​នាង​បានទេ​។ នាង​ប្រយុទ្ធ​ដូច​បុរស ព្រោះ​នាង​ជា​បុរស​ពិត​”​។

​វា​ជា​ជ័យជម្នះ​២​លើក​ជាប់​គ្នា​សម្រាប់​នាង​រូស ក្នុងការ​ប្រកួត​ប្រដាល់​គុន​ថៃ បន្ទាប់ពី​ក្លាយជា​អ្នក​ប្រដាល់​កែ​ភេទ​ដំបូង​គេ ដែល​ប្រយុទ្ធ​នៅ​ទីនោះ កាលពី​ខែ​មុន​។

​ទស្សនិកជន​ច្បាស់​ណាស់​គឺ​នាំគ្នា​គាំទ្រ​នាង ដោយ​ស្រែក​អបអរ​នាង​តាំងពីដើម​រហូតដល់​ចប់​ទឹក​។

​រូស​និយាយ​បន្ទាប់ពី​ប្រកួត​ថា “​ការ​ក្លាយជា​មនុស្ស​កែ​ភេទ មិនមែន​មានន័យថា យើង​ខ្សោយ​នោះទេ​។ យើង​អាច​សម្រេចបាន​អ្វីៗ​ដូច​គេ​ដូច​ឯង​”​។​

​កីឡាករ​កែ​ភេទ​ទៅ​ស្រី​អាយុ ២១ ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​ហាត់​ប្រដាល់​តាំងពី​អាយុ ៨ ឆ្នាំ ដោយ​ដើរ​តាម​លំ​អាន​របស់​ឪពុកមា ដែលជា​អ្នក​ប្រដាល់​គុន​ថៃ​ម្នាក់ ដែល​ជំរុញ​ទឹកចិត្ត​នាង​ឱ្យ​ហ្វឹកហាត់​។ បងប្រុស​ភ្លោះ​នាង​ក៏​ជា​អ្នក​ប្រដាល់​ដែរ​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ប្រដាល់​ថៃ​កែ​ភេទ ឈ្មោះ ណុង រូស បា​អាន ចា​រឿន​ស៊ុ​ក