ជួប​ជាមួយ​អ្នក​ផលិត App អាយុ ៨២ ឆ្នាំ​របស់​ជប៉ុន​!

1032
ចែករម្លែក
  • 14
    Shares

​នៅពេល​លោកយាយ ម៉ាសា​កូ វ៉ា​កា​មី​យ៉ា អាយុ ៨២ ឆ្នាំ បានចាប់ផ្តើម​ធ្វើការ​ដំបូង លោកយាយ​នៅ​កំពុង​ប្រើ​ឧបករណ៍​គណនា​លេខ​សម្រាប់​លំ​ហាត់​គណិតវិទ្យា​នៅឡើយ ប៉ុន្តែ​សព្វថ្ងៃនេះ​លោកយាយ​គឺជា​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ (App) សម្រាប់ iPhone ចាស់​ជាងគេ​នៅលើ​ពិភពលោក​។​

​ដោយសារ​ខកចិត្ត​ដោយ​កង្វះ​ការយកចិត្តទុកដាក់​ពី​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ក្នុងការ​ជំរុញ​មនុស្ស​ចាស់​ឱ្យចូល​រួម លោក​បាន​រៀនសូត្រ​ដោយ​ខ្លួន​នាង​ឱ្យ​ចេះ​សរសេរ​កូដ​ហើយ​ចាប់​ផ្តើមធ្វើ App ដោយ​ខ្លួនឯង​។​

​លោកយាយ​ទទូចថា មនុស្ស​អាយុ​ខ្ទង់​ជាង ៦០ ឆ្នាំ ត្រូវតែ​ស្វែងរក​ជំនាញ​ថ្មីៗ​ឱ្យ​សកម្ម ដើម្បី​រក្សា​ភាពរហ័សរហួន​។​

​លោកយាយ​និយាយថា “​នៅពេល​អ្នក​ចាស់ អ្នក​បាត់បង់​អ្វីៗ​ជាច្រើន​ដូចជា​ស្វាមី ការងារ សក់​និង​ភ្នែក​របស់​អ្នក​។ ការបាត់បង់​ពិត​ជាមាន​ច្រើន​រាប់មិនអស់​។ ប៉ុន្តែ​នៅពេល​អ្នករៀន​អ្វីដែល​ថ្មី ទោះបីជា​វា​ជា​កម្មវិធី​ឬ​ព្យា​ណូ​ក៏ដោយ វា​ជា​ចំណុច​ពិសេស​មួយ លើកទឹកចិត្ត​ដល់​អ្នក​”​។​

​លោកយាយ​បកស្រាយ​ក្នុង​បទសម្ភាសន៍​មួយ​នៅឯ​ផ្ទះ​របស់គាត់​នៅ​ជិត​ទីក្រុង​តូ​ក្យូ​ថា “​នៅពេលដែល​អ្នកសម្រេច​ជោគជ័យ​អាជីព​ការងារ​របស់​អ្នក អ្នក​គួរ​អាច​ទៅ​សាលារៀន​វិញ​។ ក្នុង​វិស័យ​អ៊ី​ន​ធឺ​ណេ​ត ប្រសិនបើ​អ្នក​ឈប់រៀន វា​នឹងមាន​ផលវិបាក​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​”​។​

​លោកយាយ​ចាប់អារម្មណ៍​លើ​កុំព្យូទ័រ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៩០ នៅពេលដែល​គាត់​ចូលនិវត្តន៍​ពី​ការងារ​របស់គាត់​ជា​អ្នក​កត់ត្រា​នៅ​ធនាគារ​មួយ​។ លោកយាយ​ត្រូវ​ចំណាយពេល​ច្រើន​ខែ​ដើម្បី​បង្កើត​ប្រព័ន្ធ​ដំបូង​របស់គាត់ ដោយ​ចាប់ផ្តើម​ជាមួយ​ការផ្ញើ​សារ BBS មុនគេ​ទៅ​អ៊ី​ន​ធឺ​ណេ​ត មុនពេល​បង្កើត​ជំនាញ​របស់គាត់​នៅលើ​កុំព្យូទ័រ Microsoft បន្ទាប់មក Mac និង iPhones របស់​ក្រុមហ៊ុន Apple ។​

​កម្មវិធី​ដែល​លោកយាយ​បង្កើតបាន​គឺ Hinadan ដែល​បង្ហាញ​កាំជណ្តើរ​តាំងតុ​ក្កតា ។ ហ្គេម​នេះ​តម្រូវឱ្យ​អ្នកប្រើប្រាស់​តម្រៀប​តុក្កតា​ឱ្យ​ត្រូវ​ទីតាំង ប៉ុន្តែ​វា​ពិតជា​លំបាក​លេង​ណាស់ សម្រាប់​អ្នក​ល្មមៗ​នោះ​៕ ដោយ៖ កញ្ញាដាលីស

លោកយាយ ម៉ាសា​កូ វ៉ា​កា​មី​យ៉ា