ជួប​និង​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ទាយមានជ័យ

99
ចែករម្លែក

ដោយៈ​ប​.ជ័យ/បន្ទាយមានជ័យៈកាលពីថ្ងៃទី៨ខែតុលាឆ្នាំ០១៩លោកឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​តំណាងរាស្ត្រ​និង​សហការី​ជួប​និង​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​ជាង​១.០០០​នាក់​។​កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​០១៩

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងថាៈ​សន្តិភាព​មានតម្លៃ​ណាស់​ហើយ​ជា​អាយុជីវិត​របស់​យើង​។​ដូចនេះ​សូម​បងប្អូន​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា​នូវ​សន្តិភាព​ជាមួយ​សម្តេច​តេ​ជោ​ដោយ​មិនត្រូវ​ជឿ​នូវ​ការឃោសនា​ឲ្យ​ទៅ​ចូលរួម​សកម្មភាព​អ្វីដែល​នាំ​ឲ្យ​មាន​ទុក​ទោស​ដល់​ខ្លួន​ក្រុមគ្រួសារ និង​នាំ​មហន្តរាយ​ដល់​សង្គមជាតិ​ឡើយ​។​

​អំណោយ​ផ្តល់ជូន រួមមាន​:១.​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៦២១​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន ៖ អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹក​សុទ្ធ សា​រ៉ុង​២ ថវិកា​២​ម៉ឺន​រៀល ។​២.​គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ដោយសារ​លង់ទឹក​ជំនន់​ចំនួន​៩​នាក់ ក្នុង​១​គ្រួសារ​ទទួលបាន​បាន​សម្ភារ​អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹក​សុទ្ធ សា​រ៉ុង​២ និង​ថវិកា​៥២​ម៉ឺន​រៀល​។​ក៏បាន​ចូល​បច្ច័យ​ចំនួន​២​លាន​រៀល​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​លោកស្រី​ប៊ុត ស៊ី​លន ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ៕S/

រូបថត ៈ ជួប​និង​ផ្តល់​អំណោយ​១​លើក​ទៀត​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ (​រូបៈ ប​,​ជ័យ )​