ជួប​លោកគ្រូ អ្នកគ្រូ ជាង​៦០០​នាក់​នៅ​ស្រុក​សន្ទុក ជាមួយនឹង​ការ​ផ្តាំផ្ញើ​

1264
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈ ក​ម្មា​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សន្ទុក​កាលពី​ព្រឹក​ថ្ងៃទី​៤​មិថុនា​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​លោកគ្រូ អ្នកគ្រូ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ជាង​៦០០​នាក់​។​លោកគ្រូ​អ្នកគ្រូ​ទាំង នេះ​ជា​សមាជិកា សមាជិកា គណបក្ស​ប្រជាជន​។​ជំនួប​នេះ​ដើម្បី​ស្វែងយល់​ពី​ការងារ​អប់រំ​និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ព្រម​ទាំង​ដើម្បី​ចែករំលែក​ពី​ការវិវត្ត​និង ការរីកចម្រើន​ថ្មីៗ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​។​

លោក ជា ចាន់តូ ជួប​លោកគ្រូ អ្នកគ្រូ ជាង​៦០០​នាក់​នៅ​ស្រុក​សន្ទុក ជាមួយនឹង​ការ​ផ្តាំផ្ញើ​(​រូបថត​ក្រុមការងារ​)

មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​លោក ជា ចាន់តូ បញ្ជាក់ថា​វិស័យ​អប់រំ​កម្ពុជា​ក៏​ដូច​វិស័យ​ដទៃទៀត​​ដែរ​សុទ្ធ​តែមាន​សារសំខាន់​នៅក្នុង​ការរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។​ប៉ុន្តែ​វិស័យ​អប់រំ​គឺជា​វិស័យ​គ្រឹះ​ដ៏​រឹងមាំ​ដែល​​ជំរុញ​និង​ធ្វើ​ឲ្យ​សង្គមជាតិ​មានការ​រីកចម្រើន​រឹងមាំ​។​ព្រោះថា​ជា​វិស័យ​មួយ​ដែលមាន​តួនាទី​បណ្ដុះ​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​។​លោក​បន្ថែមថា​ទោះបី​ប្រទេស​កម្ពុជា​ជា​ដែនដី​សុវណ្ណ​ភូមិ​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្ម​ជា​យ៉ាង ណាក៏ដោយ​បើ​ខ្វះ​ធនធាន​ប្រកបដោយ​សមត្ថភាព​គឺ​មិន​ទាញយក​ភោគទ្រព្យ​ទាំងនេះ​មក​កសាង​និង​អភិវឌ្ឍន៍​បានដែរ​។​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ​យើង​ម្នាក់ៗ​ពិសេស​លោកគ្រូ​អ្នកគ្រូ​ដែលជា​អ្នកផ្ដល់​ចំណេះដឹង​ដល់​មនុស្ស​ផងទាំងពួង​ត្រូវ​បង្កើន​ស្មារតី​ឯកភាព​និង​សហកា​គ្នា​ឲ្យ​រឹងមាំ​ដើម្បី​កសាង​វិស័យ​អប់រំ​ឲ្យ​ក្លាយជា​វិស័យ​ស្នូល​សម្រាប់​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជាតិ​មាតុភូមិ​។​

នៅក្នុង​ឱកាស​នោះ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​ផ្ដាំផ្ញើរ​ដល់​លោកគ្រូ​អ្នកគ្រូ​រថា​ក្រៅពី​ជា​អ្នក​អប់រំ​និង​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​នោះ​លោកគ្រូ​អ្នកគ្រូ​ក៏ត្រូវ​មាន​តួនាទី​អប់រំ​សិស្ស​ឲ្យ​បាន​យល់ដឹង​ផង​ដែរ​អំពី​ការវិវត្ត​និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ដើម្បី​កុំ​ឲ្យ​ពួកគេ​ដើរ​ជាន់​ដាន​ចាស់​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ដូច​កាល​សង្គ្រាម​​ស៊ីវិល​រ៉ាំរ៉ៃ​កន្លងមក​បន្តទៀត​។​ជាមួយគ្នានេះដែរ​ចំ​ពោ​មុខ​នេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​និង​ត្រៀម​លក្ខណៈ​ឲ្យ​បានល្អ​ដើម្បី​ឈានទៅ​ដណ្ដើម​ជ័យជម្នះ​ឲ្យ​បាន​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។​គឺ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល និង​ការពារ​ថែរក្សា​ន្តិ​ភាព ស្ថេរភាព និង​ការ ព​ន្លឿ​ន​កិច្ចអភិវឌ្ឍន៍​កម្ពុជា បន្តទៀត​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​ថ្មីៗ​បន្ថែម​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ៕មន

លោក ជា ចាន់តូ ជួប​លោកគ្រូ អ្នកគ្រូ ជាង​៦០០​នាក់​នៅ​ស្រុក​សន្ទុក ជាមួយនឹង​ការ​ផ្តាំផ្ញើ​(​រូបថត​ក្រុមការងារ​)