ជួប​សម្ដែង​ការគួរសម​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​និង​សមាគម​វេជ្ជសាស្ដ្រ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង

177
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​នៅ​សាលា​ខេត្តសៀមរាប​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​នេះ​មាន​រៀបចំ​ពិធី​ជួប​សម្ដែង​ការគួរសម​និង​ប្រគល់​លិខិត​ថ្លែងអំណរគុណ​រវាង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្ត​។​ប្រតិភូ​សមាគម​វេជ្ជសាស្ដ្រ​Chungbuk​ខេត្ត​Chungcheongbuk​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​លោក​លោក​វេជ្ជបណ្ឌិត​AhnChiseok ។​

​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្ត​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​សមាគម​វេជ្ជសាស្ដ្រ​Chungbuk ខេត្ត​Chungcheongbuk​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ចុះជួយ​ព្យាបាល ជំងឺ​ទូទៅ​នៅ​ឃុំ​សរសរ​ស្ដម្ភ ស្រុក​ពួក​ខេត្តសៀមរាប​រយៈពេល​០២​ថ្ងៃ​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កំ​រ៉ៃ​។​
​លោកស្រី បាន​បញ្ជាក់ថា ការ​ចុះជួយ​ព្យាបាល ដល់​ប្រជាជន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​រយៈពេល ២​ថ្ងៃនេះ​ប្រជាពលរដ្ឋ​និង​បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ល្អ​រវាង​ខេត្តសៀមរាប​កម្ពុជា​និង​ខេត្ត​Chungcheongbuk សាធារណរដ្ឋ កូរ៉េ ។

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បន្តថា​សូមឱ្យ​ចំណងមិត្តភាព​ក​ម្ពុ​ជា​កូរ៉េ​និង​ចំណងមិត្តភាព​ខេត្តសៀមរាប​និង​ខេត្ត​Chungcheongbuk​ស្ថិតស្ថេរ​ជា​អមតៈ​និង​រក្សាបាន​នូវ​អនុស្សាវរីយ៍​ល្អៗ​រវាង​ប្រទេស​យើង​ទាំងពីរ​។​ដោយ​ឃើញ​នូវ​ទឹកចិត្ត​ដ៏​ល្អ​បរិសុទ្ធ​ជ្រះថ្លា​និង​ការងារ​សប្បុរស​ដើម្បី​ជួយ​ប្រជាជន​ប្រជាពលរដ្ឋ​ទាំងនេះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​និង​បាន​ប្រគល់ជូន​ពួកគាត់​គ្រប់ៗ​គ្នា​នៅក្នុង​ពិធី​នេះ​តែម្ដង​។

សូមបញ្ជាក់ថា​រយៈពេល​២​ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​សមាគម​វេជ្ជសាស្ត្រ​Chungbuk​បាន​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ចំនួន​២.៤៩៧​នាក់​ក្នុងនោះ​ស្រី​ចំនួន​១.៥៩៣​នាក់​៕S/

​រូបភាព​: ពិធី​ជួប​សម្ដែង​ការគួរសម រវាង​ថ្នាក់ដឹកនាំ ខេត្តសៀមរាប និង​ប្រតិភូ​សមាគម​វេជ្ជសាស្ដ្រ Chungbuk ខេត្ត Chungcheongbuk នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ៕​គូលែន​