ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ជាង​១​ពាន់​នាក់​នៅ​សង្កាត់​អូរ​ចារ​

697
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​មណ្ឌល​កម្សាន្ត​តាំង​ណាំ​សែ​កាលពី​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​ក្រុមការងារ​ចុះជួយ​សង្កាត់​អូរ​ចារ​បានរៀបចំ​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី​ចំនួន​១.៤៥៣​នាក់​ស្រី​៧៧៣​នាក់​។​ក្រោម​អធិបតីភាព​លោក​ច័ន្ទ​សុផល​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​អូរ​ចារ​និង​សង្កាត់​ស្វាយប៉ោ​។​

​លោកស្រី​ញឹក​សា​គន្ធ​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជូ​យ​សង្កាត់​អូរ​ចារ​បាន​បញ្ជាក់ថា​គោល​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ថែរក្សា​សុខសន្តិភាព​។​ជាមួយ​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ខិតខំ​យក​ជីវិត​ទៅ​ដោះដូរ​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​មិន​ឲ្យ​វិល​ត្រឡប់មកវិញ​ជាដាច់ខាត​និង​ខិតខំ​អភិវឌ្ឍ​សមិទ្ធផល​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូល​ដ្នា​ន​ឲ្យ​មានការ​រីកចម្រើន​។​

​លោកស្រី​អនុប្រធាន​ក្រុមការងារ​បាន​អំពាវ​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​​គ្នា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០​នៅ​ខាងក្រោម​គេ​ខាងស្តាំ​ដៃ​ងាយ​ចាំ​ងាយ​រក​ងាយ​គូស​។​

លោក​ច័ន្ទ​សុផល​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​បាន​មានប្រសាសន៍ថា​ចំពោះ​មាមីង​លោកតា​លោកយាយ​បាន​បន់ស្រន់​នៅក្នុង​របប​ប្រ​ល័​ពូជសាសន៍​ប៉ុលពត​សុំ​ឲ្យ​អ្នក​មានបុណ្យ​មកជួយ​រំដោះ​ពួកគាត់​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​ទោះ​ឲ្យ​ធ្វើ​អ្វី​ក៏​ព្រម​ដែរ​។

​របប​ខ្មែរក្រហម​កាន់អំណាច​បា​ន​ជាង​បី​ឆ្នាំ​។​ឯ​របប​ល​នណល់​កាន់អំណាច​បានតែ​៥​ឆ្នាំក្រោយ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របបរាជានិយម​គ្រង​រាជ​ដោយ​សម្តេច​​ព្រះករុណា​បរម​រតន​កោដ្ឋ​។​ពី​ឆ្នាំ​៧៩​ដល់​៩៨​ប្រទេស​យើង​មាន​សង្គ្រាម​ផង​និង​មាន​សន្តិភាព​ផង​។​

​ពី​ឆ្នាំ​៩៨​ដល់​២០១៨​ប្រទេស​យើង​ទទួល​សន្តិភាព​ពេញលេញ​រយៈពេល​២០​ឆ្នាំ​ហើយ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​ដោយឡែក​នៅ​ខេត្តបាត់ដំបង​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។​

ពីមុន​យើង​មាន​ស្ពាន​ឆ្លងកាត់​ស្ទឹង​សង្កែ​តែ​១​ឬ​២​ប៉ុណ្ណោះ​ឥឡូវ​យើង​មាន​ស្ពាន​ឆ្លងកាត់​ស្ទឹង​ជាង​១០​សាលារៀន​មាន​រហូតដល់​មហាវិទ្យាល័យ​សកលវិទ្យា​ល័យ​មន្ទីរពេទ្យ​មាន​ពី​ឃុំ​រហូតដល់​ខេត្ត​។​យើង​មាន​ទំនប់​បង្ហៀរ​កង្ហា​ក្នុងស្រុក​បាណន់​ហើយ​បច្ចុប្បន្ន​យើង​បាន​បើក​ការដ្ឋាន​សាងសង់​ទំនប់​សាលា​តា​អន​ប៉ុន្មាន​ឆ្នាំ​ទៀត​លែង​ខ្វះ​ទឹក​បង្ក​
​បង្កើន​ផល​ហើយ​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន មាមីង លោកតា​លោកយាយ​ទាំង​​អស់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នាំ​ត្រូវ​ត្រូវ​ត្រៀម​ឯកសារ​ឲ្យ​ហើយ​ដូចជា​អត្តសញ្ញាណប័ណ្ណ ត្រូវយក​ប័ណ្ណ​និង​ឯកសារ​ផ្សេងៗ​បម្រើ​ឲ្យ​ការបោះឆ្នោត ត្រូវ​ចាំ​លេខ​ការិយាល័យ​របស់​​ខ្លួន​ហើយ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែ​ក​ក្កថា​ឆ្នា​២០១៨​ខាៗ​ខ​នេះ​។​

​បោះ​ឆ្នាំ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លេខ​២០​ដែល​តំណាង​របស់​បងប្អូន​ធ្វើ​ការប្តេជ្ញាចិត្ត​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​ព្រមទាំង​ប្តេជ្ញា​បោះឆ្នោត​ជូន​គណ​បក្ស​ប្រជាជន​ដើម្បី​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​បន្តទៀត​។

​ក្នុងឱកាស​នោះដែរ​លោក​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​បានប្រគល់​ថវិកា​ជូន​សមា​ជិ​ក​ទើប​ចូល​ថ្មី​ចំនួន​១៤៥៣​នាក់​ក្នុង​ម្នាក់ៗ​លុយ​១​ម៉ឺន​រៀល​និង​ចែក​ឲ្យ​កូនក្មេង​ជាច្រើន​នាក់​ក្នុង​ម្នាក់ៗ​១​ពាន់​រៀល​ផងដែរ​៕S/

​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ជាង​១​ពាន់​នាក់​នៅ​សង្កាត់​អូរ​ចា

#