ជួយ​ជួសជុល​កសាង​ផ្លូវ​ក្នុង​វត្ត​សមាធិ​ផល​ សម្រួលការ​ធ្វើដំណើរ​និង​ការធ្វើ​បុណ្យទាន​

478
ចែករម្លែក
  • 1
    Share

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ប្រជា​ពុទ្ធបរិស័ទ​និង​ជា​សប្បុរសជន​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​ការងារ​សាធារណ​:​គឺ​ជួសជុល​កសាង​ផ្លូវ​ក្នុង​វត្ត​ដើម្បី​សម្រួលការ​ធ្វើដំណើរ​និង​ការធ្វើ​បុណ្យទាន ការ​ដង្ហែ​និង​ធ្វើ​ឈាបនកិច្ច ក៏​ដូច​សម្រួល​ផ្លូវ​ដឹក​ទឹកស្ទឹង​នា​រដូវប្រាំង​ហួតហែង​នេះ ។​

​ព្រះគ្រូ​ប៉ាត​សុគន្ធ​ចៅអធិការ​វត្ត​សមាធិ​ផល​និង​ជា​ព្រះគ្រូ​អនុគណ​ក្រុង​សិរីសោភ័ណ​មាន​សង្ឃដីកា​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២០​ខែមីនា​ថា : យោង​ការ​បិណ្ឌ​បាត្រ​របស់​ព្រះ​អង្គជា​មេរ​វត្ត ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៃ​វត្ត​សមាធិ​ផល​ស្ថិត​នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ នេះ​។

លោក​ចាន់ ហេង​(​ម្ចាស់​ស្ថានីយប្រេង​ចាន់ ហេង នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា​នេះ ) និង​មិត្តភក្តិ​គឺ​លោក​សុខ ហាក់ និង​ភរ​រិ​យា ព្រមទាំង​បុត្រ បូករួម​នឹង​គ្រឿងចក្រ​របស់លោក​ស៊ឺ​ម វ​ឌ្ឍ​នា បាន​ជួយ​ជួសជុល កសាង​ផ្លូវ​ក្រាល​ថ្ម​មិច​បណ្តោយ​២០០​ម​ទ​ទឺង​៥​ម​កម្ពស់​០,៣២​ម​នៅជាប់​ខាងត្បូង​ព្រះវិហា​រ​ទៅ​ដល់ទី​បា​ឆានិង​មាត់​ស្ទឹង​សិរីសោភ័ណ ។

​ចំណែក​លោក ចាន់ ហេង និង សុខ ហាក់ ក៏​និយាយ​ដែរ​ថា : នៅពេល​ខាងមុខ​នឹង​ស្ថាបនា​ជា​ផ្លូវ​បេតុង ។​គឺ​ការជួសជុល​និង​កសាង​ផ្លូវ​ឲ្យ​ងាយស្រួល​ប្រើប្រាស់​តាម​សំណូមពរ ។​នៅ រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩ លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង សិរីសោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ ,​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះសង្ឃ​អាចារ្យ​គណ​:​កម្ម​ការ​យាយជី​តាជី​ពុទ្ធបរិស័ទ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​និង​ស្ថាបនា​នោះ​ហើយ​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​សប្បុរសជន​ខាងលើ​។

​អតីត​ប្រធាន​អាចារ្យវត្ត​ជា​ឱ​ពុក​នៃ​សប្បុរសជន ដែល​បាន​បន្ត​ជឿជាក់​លើ​ការដឹកនាំ​របស់​អាជ្ញាធ​រ ក៏ដូចជា​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​ដោយបាន​បរិច្ចាគ​ធនធាន​ថវិកា​សម្ភារ​:ផ្ទាល់ខ្លួន​ច្រើន​ចូលរួមចំណែក​កសាង​ផ្លូវ​នេះ​ក៏​ដុ​ច​ជា​សមិទ្ធផល​សាធារណ​:​និង​ការអភិវឌ្ឍន៍​មុ​ល​ដ្ឋា​ន ៕S/Ha

​រូបថត​:​លោក​ហឺ​ល​រ៉ា​យា​អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្នុង​វត្ត​ដ​សមាធិ​ផល ជាការ​ឧបត្ថម្ភ​របស់​សប្បុរសជន​លោក​ចាន់ ហេង ,​លោក​សុខ ហាក់ ( រូប​: ភ្នំ​ស្វាយ​)​