ជួល​មក​យាម​រោងចក្រ ដូច​ហៅ​មក​លួច​

849
ចែករម្លែក

(​ភ្នំពេញ​) ៖ សន្តិសុខ​យាម​រោងចក្រ​៦​ជាន់​ចំនួន​២​នាក់ ត្រូវបាន​ខាង​ក្រុមហ៊ុន​ចាប់​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​ជនសង្ស័យ​​ទាំង​២​នាក់​រួមគំនិត​គ្នា លួច​មួក​របស់​រោងចក្រ​ចំនួន​១​ម៉ឺន​មួក​តាំងពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​រោងចក្រ ហើយ​ត្រូវបាន​ក្រុមហ៊ុន​ស្រាវជ្រាវ ឆែក​កា​ម៉េ​រ៉ា​សុ​វត្តិភាព​ឃើញ ស្គាល់មុខ ទើប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​នេះ ឃាត់ខ្លួន​។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​បញ្ជូនទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​។​

​ជនសង្ស័យ​ទាំង​២​នាក់ សង្ស័យ​លួច​ទ្រព្យសម្បត្តិ​រោងចក្រ ទី​១ ឈ្មោះ ចិន ហម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​CGS ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មានស្រុក​កំ​ព​ណើ​ត​ស្រុក​ទ្រាំង ខេត្តតាកែវ ។ ទី​២ ឈ្មោះ បៀ​ន សុ​ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន CGS​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​សប​រុក​កំណើត​ភូមិ ព្រែក​តា​ឌួង ឃុ​ណំ​ព្រែក​គន្លង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​៕​ដោយ​៖​ចាត់​តូ​/sn​

#