ជួសជុល​ផ្លូវ​ចូល​វត្ត​សុវណ្ណ​គី​រី​បព​ត៌​ហៅ​វត្ត​បាត់​គង ដើម្បី​សម្រួលការ​ធ្វើដំណើរ​

204
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​ក្រុមការងារ​ជួសជុល​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ចូល​វត្ត​សុវណ្ណ​គី​រី​បព​ត៌​ហៅ​វត្ត​បាត់​គង ដើម្បី​សម្រួលការ​ធ្វើដំណើរ​ចេញចូល ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ការ​បិណ្ឌបាត​របស់​ព្រះ​ស​ង្ឈ គង់នៅ​វត្ត​សុវណ្ណ​គី​រី​បព​ត៌ (​បាត់​គង​) និង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចក ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​កាលពី​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​បាន​អញ្ជើញ​បើក​ការដ្ឋាន ជួសជុល​ផ្លូវ​១​ខ្សែ​ចូល​វត្ត​សុវណ្ណ​គី​រី​បព​ត៌​បាត់​គង ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅដល់​វត្ត​ប្រវែង​ប្រមាណ​ជា​១,២០០​ម៉ែត្រ ដោយ​ជួសជុល​ក្រាល​ក្រួស​ក្រហម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយ មានជ័យ បាន​ថ្លែងថា ដើម្បី​ជាការ​ឆ្លើយតប​និង​ការ​បិណ្ឌបាត​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​គី​រី​បព​ត៌​បាត់​គង ក៏ដូចជា​ការស្នើសុំ​រប​ស់​ប្រជា​ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត​នេះដែរ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកជំទាវ បាន​ឧបត្ថម្ភ​ផ្លូវ​១​ខ្សែ​នេះ តាមរយៈ​លោក ដោយ​ជួសជុល​ចាក់​ក្រាល​គ្រួស ក្រហម​ដូច​ថ្ងៃនេះ​។​

​នាឱកាស​នោះដែរ លោក ឌុន ឌឿ​ន និង​អ្នកស្រី​ធុន ធុ​ក រួមទាំង​អ្នកស្រី​ប៊ិន សារាយ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចក បាន​ដំ​ដែង​នូវ​ការសប្បាយ​ចិត្ត និង​ថ្លែង​អណរ​គុណ​៕ ល​