ជួសជុល​សម្រួល​ផ្លូវ​ខេត្ត​គុ​ត្ត​សត​-​តា​គង់ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​

1273
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ជួសជុល​សម្រួល​ផ្លូវ​ខេត្ត​គុ​ត្ត​សត​-​យាយ​អត​-​ប​ល្ល័​ង​-​តា​គង់ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ប្រវែង​១៧​គីឡូម៉ែត្រ ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ក៏ដូចជា ដឹកជញ្ជូន​នា​រដូវវស្សា​នេះ​។​

​បើ​យោង​មន្ត្រី​បង្ហើប​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែឧសភា​ថា សកម្មភាព​នេះ ធ្វើឡើង​បន្ទាប់ពី​បានឃើញ​ការខូចខាត​ជាក់ស្តែង ដោយសារ​ការប្រើប្រាស់ និង​ដោយសារ​ភ្លៀង​ធ្លាក់រ​ណ្តុំ​ពីថ្ងៃ​ទី​១-១១ ខែឧសភា កន្លងមក ដែល​បង្ក​ពី​បាតុភូត​វិ​សម្ពាធ នៃ​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា​ដោយសារ​សំណូមពរ​រាស្ត្រ​, អនុសាសន៍​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​ខែមេសា​របស់​រដ្ឋបាល​ខេត្ត ដែល​លោក សួន បវរ អភិបាលខេត្ត​បាន​ណែនាំ​បន្ថែម​។ ចំពោះ​ការចំណាយ គឺ​គ្រឿងចក្រ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ និង​សោហ៊ុយ​ប្រេង ថ្លៃឈ្នួល​កម្លាំង​ពលកម្ម ជា​បន្ទុក​ផ្ទាល់ខ្លួន​របស់លោក​គឹម សុវណ្ណ​។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត លោក លី សារី អភិបាលរង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​នេះ កាលពី​ថ្ងៃទី​១២​ខែឧសភា ២០១៨​។ អស់លោក​បាន​ណែនាំ​មន្ត្រី និង​ក្រុមការងារ​ឲ្យ​ព​ន្លឿ​ន​ការជួសជុល​សម្រួល​ចាក់​បន្លែ​ម​ដី កៀរ​កិន បង្ហាប់ ដើម្បី​ឲ្យ​គម្រោង​នេះ បាន​រួចរាល់​នៅ​ដើមរដូវ​វស្សា​នេះ ព្រោះថា សំណូមពរ​ពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន គឺ​ចង់​ឲ្យ​ផ្លូវ​ដែល​ខូចខាត​នេះ បាន​បង្កលក្ខណៈ​ងាយស្រួល​ធ្វើដំណើរ និង​ដឹកជញ្ជូន​ឡើងវិញ​។​

​សូមបញ្ជាក់ថា ផ្លូវ​ខេត្ត​គុ​ត្ត​សត យាយ​អត ស្រុក​អូរជ្រៅ​ទៅ​ប​ល្ល័​ង្គ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​នេះ មាន​ប្រវែង​១៧​គីឡូម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ផ្សារ​គុ​ត្ត​សត ទៅដល់​អតីត​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ រួច​បន្តទៅ​ត្រាវ​ជូ​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ផង​។​

​ប​ច្ច​ប្បន្ន​ផ្លូវ​នេះ រង​ការខូចខាត តែ​បាន​ជួយ​ស្ថាបនា​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ឲ្យ​ទៅជា​ផ្លូវធំ ក្រវ៉ាត់​ព្រំដែន ធ្វើបាន​ជាង​២​គីឡូម៉ែត្រ​ផងដែរ​៕ ល​