ជើងហោះហើរ​ត្រូវ​ពន្យារពេល​ដោយសារ​ឈ្លោះ​គ្នា​រឿង​ក្លិន​ផ្លែ​ទុរេន​លើ​យន្តហោះ​

240

​ជើងហោះហើរ​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ពន្យារពេល បន្ទាប់ពី​ឈ្លោះ​គ្នា បែក​ខ្ទិះ​ដោយសារតែ​រឿង​ផ្លែ​ទុរេន ដែល​ជះក្លិន​ឆួល​ខ្លាំង​ពិបាក​ទ្រាំ​នៅក្នុង​បន្ទប់​អ្នកដំណើរ​។​

​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya Air ខាងលើនេះ​ត្រូវបាន​ពន្យារ ពេល​មួយ​ម៉ោង​នៅ​ខេត្ត​បេន​គូ​លូ (Bengkulu) ភាគ​និរតី​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី នៅពេល​អ្នកដំណើរ​រអ៊ូ​រង៉ូវ​ថា ទុរេន​ជះក្លិន​ឆួល​ខ្លាំង​។

​ទីបំផុត អ្នកដំណើរ​ទាំងអស់​បាន​ចុះ​ចេញពី​យន្ដហោះ ហើយ​មិន​ព្រម​ឡើង​ជិះ​វិញ​ឡើយ រហូត​ទាល់តែ​គេ​យក​ផ្លែ​ទុរេន​ចេញពី​យន្តហោះ​អស់​។

​ទីភ្នាក់ងារសារព័ត៌មាន​ឥណ្ឌូនេស៊ី និយាយថា ការ​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រវាង អ្នកដំណើរ​មួយចំនួន និង​អ្នកបម្រើ​ការងារ​លើ​យន្តហោះ​ស្ទើរតែ​ផ្ទុះ​ហិង្សា​ទៅហើយ​។​

វីដេអូ​ឃ្លី​ប ដែល​អ្នកដំណើរ​ម្នាក់​បាន​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញថា ទីបំផុត​បុគ្គលិក បម្រើ​ការងារ​លើ​យន្តហោះ​បាន​យក​ទុរេន ដែលមាន​ទម្ងន់​ដល់​ទៅ ២​តោន​ចេញពី យន្តហោះ​៕ ប្រែ​សម្រួល​: ខុម