ជើងហោះហើរ​ត្រូវ​លុបចោល រថភ្លើង​ត្រូវ​ផ្អាក ខណៈ​បាតុករ​បិទ​ទីក្រុង​ហុងកុង​

374
ចែករម្លែក

​ភាពចលាចល​នៅក្នុង​ទីក្រុង​ហុងកុង​នៅតែ​បន្ត​នៅ​ថ្ងៃ​ចន្ទ ទី ៥ សីហា​នេះ ជាមួយ​ជើងហោះហើរ​ជាច្រើន​ត្រូវបាន​លុបចោល​និង​សេវាកម្ម​រថភ្លើង​ក្រោម​ដី​ត្រូវបាន​ផ្អាក ដោយសារ​ការតវ៉ា​ប្រឆាំងនឹង​បត្យាប័ន​កាន់តែ​រីកធំឡើង​ទៀត បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា​និង​ប៉ូលិស​។​

​អាជ្ញាធរ​អាកាសយានដ្ឋាន​ហុងកុង​និយាយថា ជើងហោះហើរ​ចំនួន ២០៩ ជើង​ត្រូវបាន​លុបចោល​នៅ​ព្រលានយន្តហោះ​ហុងកុង​គិត​ត្រឹម​ម៉ោង ៨:១៥ ព្រឹក​នេះ ហើយ​ជើងហោះហើរ​ចំនួន ១០ ត្រូវ​លុបចោល​សម្រាប់​ថ្ងៃ​អង្គារ​។​

​យោងតាម​វេ​ប​សាយ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​បានឱ្យដឹងថា​ជើងហោះហើរ​ដែល​គ្រោង​នឹង​ហោះ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​ទៅ​អាកាសយានដ្ឋាន​ឆាង​ជី រួមទាំង​ជើងហោះហើរ​របស់​ក្រុមហ៊ុន Cathay Pacific និង​ក្រុមហ៊ុន Finnair ត្រូវបាន​លុបចោល​។​

​យោងតាម​វេ​ប​សាយ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ឆាង​ជី​បានឱ្យដឹងថា គ្មាន​ការហោះហើរ​ពី​សិង្ហ​បុរី​ទៅកាន់​ហុងកុង​ណាមួយ​ត្រូវបាន​លុបចោល​នោះទេ​នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ផ្សេងទៀត​ដូចជា​ក្រុមហ៊ុន Hong Kong Airlines បាន​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការលុបចោល​ជើងហោះហើរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​សាធារណៈ RTHK ។ សេវាកម្ម​រថភ្លើង​លឿន​នៅ​អាកាសយានដ្ឋាន​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​កាន់កាប់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ហុងកុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ