ជើងហោះហើរ​ថ្មី​មួយទៀត​ពី​ទីក្រុង​ភ្នំពេញ​-​បាងកក​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩

616
ចែករម្លែក
  • 81
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​បំពេញតម្រូវការ​អ្នកដំណើរ​ដែល​កំពុង​កើនឡើង​និង​សម្រួល​ដល់​ការធ្វើដំណើរ​រវាង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​រួម​ជាមួយនឹង​ទេសចរណ៍​មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែលជា​គន្លឹះ​សំខាន់​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ​ជើងហោះហើរ​ថ្មី​មួយទៀត​រវាង​ភ្នំពេញ​និង​បាងកក នឹង​បើក​ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​អាកាសចរណ៍​អ៊ែ​ម​មឺ​រ៉ែត​នឹង​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​និង​ទីក្រុង​បាងកក​ជាមួយនឹង​សេវា​ប្រចាំថ្ងៃ​ថ្មី​របស់ខ្លួន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៩ ។​សេវាកម្ម​ពី​ទីក្រុង​ឌូ​បៃ ទៅ​ក្រុងភ្នំពេញ តាមរយៈ​ទីក្រុង​បាងកក​នឹង​ផ្តល់​ឲ្យ​អ្នកធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ប្រទេស​ថៃ​ដោយមាន​ជម្រើស​ជើងហោះហើរ​ជាច្រើន​។​អ្នកដំណើរ​ដែល​មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងនេះ​ក៏​នឹង​ទទួលបាន​ភាព​រីករាយ​និង​បណ្តាញ​គោលដៅ​ភ្ជាប់​ទៅកាន់​ជាង​១៥០​កន្លែង​នៅក្នុង ៨៦​ប្រទេស​ផងដែរ​។​

​សេវាកម្ម​ថ្មី​នេះ​នឹងដាក់​ដំណើការ​ជាមួយ​យន្តហោះ​Boeing777​របស់​អ៊ែ​ម​មឺ​រ៉ែត​។​ជើងហោះហើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ​នឹង​ចេញដំណើរ​រាល់ថ្ងៃ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​ឌូ​បៃ (DXB) នា​វេលា​ម៉ោង ៨ និង ៤៥ នាទី ព្រឹក ម៉ោង​ក្នុង​តំបន់ តាម​ជើងយន្តហោះ​លេខ EK370 នឹង​មកដល់​ទីក្រុង​បាងកក​នា​ម៉ោង ១៨ និង ១៥ នាទី​ល្ងាច​។ ជើងហោះហើរ​ដដែល​នេះ នឹង​ចាក​ចេញពី​ទីក្រុង​បាងកក នៅ​ម៉ោង ២០:00 យប់ មុនពេល​មកដល់ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នា​វេលា​ម៉ោង ២១ និង ២៥ នាទី​យប់​។​

​សម្រាប់​ការ​ត្រឡប់មកវិញ ជើងហោះហើរ EK371​នឹង​ចាកចេញ ពី​រាជធានី​ភ្នំពេញ​នៅ​ម៉ោង ១១​និង ២០ នាទី ហើយនឹង​មកដល់ ទីក្រុង​បាងកក​នៅ​ម៉ោង ១២ និង ៤ នាទី នៅ​ថ្ងៃ​បន្ទាប់​។ បន្ទាប់មក​វា​នឹង​ហោះ ទៅកាន់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​២​និង​២៥​នាទី​ព្រឹក​ហើយនឹង​ធ្វើដំណើរ​មកដល់​នៅ​ម៉ោង​៥​និង​៣៥​នាទី​ព្រឹក​។ គ្រប់​ម៉ោង​ទាំងអស់ យោងទៅតាម​ម៉ោង​ក្នុង​តំបន់​នីមួយៗ​។

​អ៊ែ​ម​មឺ​រ៉ែត​បាន​បម្រើ​ប្រទេស​កម្ពុជា​ជាមួយ​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ទីក្រុង​ភ្នំពេញ​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៧​ដោយ​ដឹក​អ្នកដំណើរ​ជាង​១០០.០០០​នាក់​មកដល់​បច្ចុប្បន្ន​នេះ​។​ភ្នំពេញ​ដែលជា​រាជធានី​ធំជាងគេ​និង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​នោះ​រាជធានី​មួយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជាកំពុង​បន្ត​មើលឃើញ​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស​។​ការភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អារ៉ាប់​រួម​ប្រទេស​កម្ពុជា​និង​ថៃ​នឹង​ត្រូវបាន​គាំទ្រ​ដោយ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​EmiratesSkycargo​ប្រចាំថ្ងៃ​នៅលើ​ផ្លូវ​តែមួយ​។​

លោក​អាដ​នា​ន់​កា​ស៊ីម​(AdnanKazim)​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​យុទ្ធសាស្ត្រ​របស់​អ៊ែ​ម​មឺ​រ៉ែត​បាន​ថ្លែងថា​“​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​បង្កើន​សេវាកម្ម​របស់​យើង​ទៅកាន់​គោលដៅ​អាស៊ីអាគ្នេយ៍​ដ៏​ពេញនិយម​ទាំងនេះ​និង​ផ្តល់ជូន​នូវ​ជម្រើស​កាន់តែច្រើន​ស​ម្រា​ប់​អ្នកទេសចរ​នៅ​កម្ពុជា​និង​ប្រទេស​ថៃ​។

អ្នកដំណើរ​នឹងមិន​ត្រឹមតែ​ត​ភ្ជាប់​ដោយផ្ទាល់​តាមរយៈ​សេវាកម្ម​ប្រចាំថ្ងៃ របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹងមាន​លទ្ធភាព​ទទួលបាន​ជើងហោះហើរ​ក្នុងស្រុក​និង​ក្នុង​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ទាំងពីរ​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ដៃគូ​អ៊ែ​ម​មឺ​រ៉ែត​រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways អាកាសចរណ៍ Jetstar Pacific និង អាកាសចរណ៍ Jetstar Asia “​។

​លោក​Kazim​បាន​បន្ថែមថា​“​យើង​មានបំណង​បម្រើ​ជូន​នូវ​តម្រូវការ​ដែលមាន​ស្ថិរភាព​និង​ភាព​សន្សំសំចៃ​ដល់​អ្នកដំណើរ​តាមរយៈ​ការផ្តល់​នូវ​ត​ភ្ជាប់​តាមផ្លូវ​អាកាស​ដែល​គាំទ្រ​វិស័យ​ទេសចរណ៍​និង​ការដឹកជញ្ជូន​ទំនិញ​”​។​រាជធានី​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ហើយ​បាន​នៅតែ​បន្ត​មាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ដែលមាន​អត្រាកំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

​ការអភិវឌ្ឍ​ថ្មីៗ ដើម្បី​គាំទ្រ វិស័យ​ទេសចរណ៍ រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​នានា ទាក់ទង​នឹង​បដិសណ្ឋារកិច្ច​ផ្សេងៗ​កំពុង​រីកចម្រើន​នៅ​ទូទាំង​ទីក្រុង​។​រាជធានី​ភ្នំពេញ​បាន​ស្វា​គម​ភ្ញៀវទេសចរ​អន្ដរជាតិ​ចំនួន​ជាង​១,៤​លាន​នាក់​នា​ឆ្នាំ​២០១៧​ដែល​កំនើន​ឡើងដល់​២១​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។​

ទិសដៅ​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​កម្ពុជា​ដោយ​ទទួលបាន​២៥​ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់​មកកាន់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧​។​នា​ឆ្នាំ​ដដែល​ភ្ញៀវទេសចរ​ជាង​២,១​លាន​នាក់​បានមក​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​តាម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​រួមទាំង​ប្រទេស​ថៃ​ផងដែរ​៕S/

ចំណងជើង​រូបថត​៖​ជើងហោះហើរ​ថ្មី​មួយទៀត​ពី​ទីក្រុង​ភ្នំពេញ និង បាងកក នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែមិថុនា​ឆ្នាំ​២០១៩