ជើង​ខ្លាំង​២០​រូប​ប្រកួត​អុកចត្រង្គ​អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​មហាក្សត្រ​

983
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានរៀបចំ​ការប្រកួត​អុកចត្រង្គ​ពេញ​មួយ​ថ្ងៃទី​១៤​ឧសភា ដើម្បី​អបអរ​ទិវា​បុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​ព្រះមហាក្សត្រ​។​

​លោក គ្រួច ចន្ថា​រិ​ទ្ធ ដែលជា​គ្រូបង្វឹក​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការប្រកួត​ដែលមាន​រយៈពេល​មួយថ្ងៃ​ពេញ​នេះ មាន​សុទ្ធតែ​ខ្លាំងៗ អ្នក​ធ្លាប់​គ្រង​តំណែង​ជា​ស្ដេច​អុក និង​ស្ដេច​អុក​ជំនាន់​ថ្មី​ចូលរួម​។ ស្ថានភាព នៃ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​។​

​បន្ទាប់ពី​ការប្រកួត​រយៈពេល​មួយថ្ងៃ​ពេញ​មក​នោះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ សុខ លឹម​ហេង ដែលជា​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ​។ អតីត​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ប៊ិន គា​សេង បាន​ចំណាត់ថ្នាក់​លេខ​២ កីឡាករ ប៊ូ ប៉ុន​ម៉ា​លីកា បាន​ចំណាត់ថ្នាក់​លេខ​៣ និង​អតីត​ស្ដេច​អុក ហេង សៅ​ឌី បាន​ចំណាត់ថ្នាក់​លេខ​៤៕ ល​