ជើង​ខ្លាំង ដក​កាំភ្លើង​បាញ់​មេឃ​ពីរ​គ្រាប់ នៅក្បែរ​ផ្ទះអគ្គស្នងការ​នគរបាល​ជាតិ

812

(ឃ្លីប៖ម៉ារា)

(​ភ្នំពេញ​)៖​មិនដឹង​មូលហេតុ​អ្វី បុរស​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់​មេឃ ពីរ​គ្រាប់ នៅក្បែរ​ផ្ទះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​និង​យក​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មករា ទាំងយប់​ដើម្បី​សួរនាំ​។​

​សមត្ថកិច្ច​បាន​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម រថយន្ត​Lexus470​ពណ៌​ស​មួយគ្រឿង នៅ​ចំណុច​ផ្លូវ មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាល​វេលា​ម៉ោង​១០:២០​នាទី​យប់​ថ្ងៃទី​១៨ ខែធ្នូ ។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ជន​ដល់​បើករថយន្ត​ម៉ាក Lexus470​ស្រាប់តែ​ពេល​បើក​មក​ហួស​ភូមិគ្រឹះ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​​ស្នងការ​បាន​បន្តិច ក៏បាន​បាញ់​ចំនួន​២​គ្រាប់ ដោយ​មិនដឹងថា មានរឿង​អ្វី​ជាមួយ​នរណា​យ៉ាងណា​នោះទេ ជា​យ៉ាងណា​កាង​រថយន្ត​​របស់​ជនដៃដល់​មាន​ស្នាម​ប៉ះទង្គិច មិនដឹង​ជា​ទើប​ប៉ះទង្គិច​ហើយ​បាញ់​ដោយសារតែ​រឿងនេះ​ឬ​យ៉ាងណា​នោះទេ ៕​ដោយ​៖​វាសនា​