ជើង​ជ្រូក​ដុត​កូ​កា​

500
ចែករម្លែក

+ គ្រឿងផ្សំ​
– ​ជើង​ជ្រូក ១
– ​ផ្សិត​ខ្មៅ ១​ខាំ​
– ​កូ​កា ១​លីត្រ​កន្លះ​
– ​ស៊ុត ៣​គ្រាប់ (​ស្ងោ​ឆ្អិន បកសម្បក​ចេញ
– ​ខ្ទឹមស ៦​កំពឹស
– ​ប្រេងឆា ៣​ស្លាបព្រា​បាយ​
– ​ឫស និង​ដើម​ជីរវ៉ាន់ស៊ុយ ហាន់​ល្អិតៗ​១​ស្លាបព្រា​បាយ​
– ​ឈើអែម ១
– ​ម្រេចខ្មៅ បុក​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ​ទឹកស៊ីអ៊ីវ​ខាប់ ១​ស្លាបព្រា​បាយ​
– ​ទឹកត្រី ២​ស្លាបព្រា​បាយ​
– ​អំបិល ១​ស្លាបព្រា​កាហ្វេ​
– ​ម្សៅ​គ្រឿងទេស​ប្រាំ​មុខ (Five Spices)

+ ​វិធី​ធ្វើ​
– ​ដាក់​ប្រេងឆា​រលីង ខ្ទឹមស ដើម​ជីរវ៉ាន់ស៊ុយ ម្រេច និង​ឈើអែម​ឲ្យ​ឈ្ងុយ​សឹម​ដាក់​ជើង​ជ្រូក​ចូល បន្ទាប់​មកចាក់​កូ​កា​ចូល​ឲ្យ​លិច​ជើង​ជ្រូក រម្ងាស់​វា​ឲ្យ​ពុះ​ទើប​ដាក់ ទឹកស៊ីអ៊ីវ​ខាប់ ទឹកត្រី អំបិល និង​ម្សៅ​គ្រឿងទេស​ចូល​កូរ​ឲ្យ​សព្វ ដាក់​ផ្សិត​ខ្មៅ​ចូល​រម្ងាស់​ជើង​ជ្រូក​ឲ្យ​ផុយ​ឆ្អិន​ល្អ ទើប​ដាក់​ពង​ទា​ចូល​រម្ងាស់​បន្តិចទៀត ពេល​ឆ្អិន​ស្រង់ ជើង​ចេញ​ហាន់សាច់​ចំណិតៗ ដាក់​ចាន​ស្រូបទឹក​រម្ងាស់​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food Barnbarn