ជើង​នាងក្រមុំ​ធំ​ជាង​ធម្មតា​ដល់​ទៅ ៣ ដង​ដោយសារ​ដង្កូវ​ប៉ារ៉ាស៊ីត​

663
ចែករម្លែក

ដង្កូវ​ប៉ារ៉ាស៊ីត​បាន​បណ្តាល​ឱ្យជើង​របស់​នារី​ម្នាក់​ហើម​ធំ​ជាង​ជើង​ធម្មតា​រហូតដល់​ទៅ ៣ ដង​គួរឱ្យ​ខ្លោចចិត្ត​។​

​នាង តា​វី​ដា ចាន (Tawheeda Jan) ដែល​មកពី​ប្រទេស​ឥណ្ឌា មាន​ជំងឺ​ម្យ៉ាង​ឱ្យ ឈ្មោះថា lymphatic filariasis ដែលជា​ទូទៅ​គេ​ស្គាល់​ថា​ជំងឺ​ជើងដំរី​។ ជំងឺ​នេះ​បាន​បណ្តាល​ឱ្យជើង និង​ប្រអប់​ជើងឆ្វេង​របស់​នាង​ហើម​ធំ​យ៉ាងខ្លាំង​។ នាង​មិនដែល​បាន​ពាក់​ស្បែកជើង​ឡើយ​ដោយសារតែ​ជំងឺ​របស់​នាង​។​

​នាងក្រមុំ​វ័យ ២១ ឆ្នាំ​រូបនេះ​នៅតែ​ផ្ទះ​មិន​ហ៊ាន​ចេញ​ទៅណា​ឡើយ ហើយ​នាង​បាន​ឈប់ រៀន​នៅ​អាយុ ១៣ ឆ្នាំ ពេល​ជើង​របស់​នាង​ហើម​កាន់តែ​ធំ​។ នាង​បានធ្វើ​ការវះកាត់​ពីរ​បី លើក​រួចមកហើយ រួមទាំង​ការ​កាត់​ម្រាមជើង​ចេញ​អស់​ចំនួន ៨ ផងដែរ​។

គ្រួសារ​របស់​នាង​បានធ្វើ​ដំណើរ​សព្វទិសទី​ដើម្បី​ស្វែងរក​វេជ្ជបណ្ឌិត​ល្បីៗ​ដោយ​សង្ឃឹម​អាចជួយ​ព្យាបាល​នាង​ជា បុ​ន្តែ​អាកា​រៈហាក់​នៅ​ដដែល​៕ ប្រែ​សម្រួល​: ខុម​