ជឿ​ទេ នៅ សូ​នី​តា និង ទិ​ត្យ ថា​វរិ​ទ្ធ បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​ស្ងាត់ៗ​?

1644
ចែករម្លែក
  • 380
    Shares

ដោយៈ​សាវ​រក្ស / ភ្នំពេញៈ ដំណឹង​រសើប​ចុងក្រោយ​ដែល​ទើបនឹង​ផ្ទុះឡើង​ពី​ក្នុង​ចង្កោម​អ្នកសិល្បៈ បានលើកឡើង​អំពី​ទំនាក់ទំនង ដែល​អាចឈាន​ដល់​រឿង​ស្នេហា រវាង​តារា​សម្តែង​ស្រស់​សោភា នៅ សូ​នី​តា និង​អតីត​អគ្គនាយករង​វិទ្យុ និង​ទូរទស្សន៍​បាយ័ន លោក ទិ​ត្យ ថា​វរិ​ទ្ធ​។ ដំណឹង​នេះ ទើបនឹង​លេចឡើង​ក្រោយពី​គេ តែង​ប្រទះឃើញ​អ្នក​ទាំងពីរ​រួម​ដំណើរ​ទៅណា​មក​ណា​ជាមួយគ្នា​។

​ប្រភពពី​អ្នកសិល្បៈ​ដែល​ស្គាល់ នៅ សូ​នី​តា បាន​លើកឡើងថា នៅ សូ​នី​តា កាន់តែ​កៀក​កិត​ជិត​លោក ទិ​ត្យ ថា​វរិ​ទ្ធ ក្រោយពី​លោក ទិ​ត្យ ថា​វរិ​ទ្ធ បាន​ចែកផ្លូវ​គ្នា​ជាមួយ​អ្នក​មេម៉ាយ ស៊ឹម សូលី​កា ពិសេស​ក្រោយ​ពេលដែល ស៊ឹម សូលី​កា បានបង្ហាញ​ស្នេហ៍​ដោយ​បើកចំហរ​ជាមួយ​លោក អេង រិទ្ធី​នោះដែរ ។​

​អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យថា​ទំនាក់ទំនង​ពួកគេ​អាច​នឹង​ឈានដល់​រឿង​ស្នេហា​ព្រោះតែ​ជា​ញឹកញាប់​គេ​សង្កេតឃើញ​អ្នក​ទាំងពីរ​ចេញដំណើរ​ក្នុង​រថយន្ត​តែមួយ​ទៅ​ទទួលទាន​អាហារ ហើយ​គេ​ក៏​ឧស្សាហ៍​ឃើញ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ចេញចូល​ផ្ទះ​វីឡា​ប្រណី​តរបស់ នៅ សូ​នី​តា នា​បុរី​ប៉េង ហួត​បឹង​ស្នោ​ផងដែរ​។

​ទោះជា​យ៉ាងណា​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​តារា​សម្តែង នៅ សូ​នី​តា បាន​នៅឡើយ​ទេ​៕