ជឿ​អត់ថា​ឆ្មា​សម្បុរ​បី​មានជីវិត​រហូតដល់​ទៅ ប្រាំបួន​?

241
ចែករម្លែក

ទាំងអស់គ្នា​ប្រហែលជា​ធ្លាប់​ឮ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា ឆ្មា​សម្បុរ​បី​មានជីវិត​រហូតដល់ ទៅ ប្រាំបួន ស្ទើរ​មិនគួរ​ឱ្យ​ជឿ ព្រោះ​វា​ជា​អ​បិ​យ​ជំនឿ​មួយ​ដែល​ពិបាក​នឹង​បកស្រាយ​។

​តួយ៉ាង ឆ្មា​សម្បុរ​បី​មួយ​ក្បាលមាន​ឈ្មោះថា ចា​ហ្វា ខេ​ក (Jaffa Cake) បាន​រួច​ជីវិត ដោយ​អព្ភូតហេតុ​អស្ចារ្យ បន្ទាប់ពី​ធ្លាក់​ពី​កម្ពស់ ៥៥ ម៉ែត្រ​តាម​បង្អួច​អគារ​អា​ផាត​មិន កម្ពស់ ១៨ ជាន់​ដោយ​មិន​បាក់ឆ្អឹង​សូម្បី​តែមួយ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​កញ្ញា ខា​លី បឺ​ក (Carley Burke) ដែលជា​ម្ចាស់ បាន​តាមរក​ឆ្មា​ជាទី​ស្រលាញ់​របស់​នាង បន្ទាប់ពី​ឆ្មា​ញី​នេះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​របស់​នាង​នៅ​ក្រុង​សៅ​ស៊ែម​ថុ​ន (Southampton) តំបន់​ហ៊ែ​ម​សៀ (Hampshire) ប្រទេស​អង់គ្លេស​។​

​នារី​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​បារ​វ័យ ២១ ឆ្នាំ​រូបនេះ​រន្ធត់​តក់ស្លុត​យ៉ាងខ្លាំង នៅពេល នាង​ឃើញ​ឆ្មា​សំណព្វចិត្ត​របស់ខ្លួន​នៅ​គែម​បង្អួច​មុនពេល​ធ្លាក់ចុះ​មកក្រោម​នៅ​ចំពោះ មុខ​នាង​។

​ក្រោយពេល​ធ្លាក់​ភ្លាម ឆ្មា​អាយុ​ពីរ​ឆ្នាំនេះ​មាន​អាកា​រៈប្រកា​ច់ ហើយ​ហើម​មុខ​យ៉ាងខ្លាំង ដែល​មើលទៅ​មិន​សង្ឃឹមថា​រស់​។ ភ្លាមនោះ ម្ចាស់​ស្រី​បាន​ប្រញាប់​បញ្ជូន​វា​ទៅរក​ពេទ្យ សត្វ នៅពេល​វា​ក្អក​ធ្លាក់​ឈាមខ្មៅ​។

​ជា​សំណាងល្អ បន្ទាប់ពី​ស្ថិតក្រោម​ការពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ ពេទ្យសត្វ​រយៈពេល​មួយ​យប់ ពេទ្យសត្វ​បាន​ពិនិត្យឃើញថា វា​មិនបាន​បាក់ឆ្អឹង​សូម្បី តែមួយ ហើយក៏​គ្មាន​របួស​ធ្ងន់ធ្ងរ​នោះដែរ​។

​ពេទ្យសត្វ វី​ក​តូ​រៀ ខូ​ហ្សិ​នស៍ (Victoria Couzens) និយាយថា គាត់​មិនដែល​ឃើញ ករណី​ដូច​នេះឡើយ ហើយ​ថា វា​ជា​អព្ភូត​៕ ប្រែ​សម្រួលៈ​ខុម