ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន​! បុរស​ម្នាក់​បែក​ថ្នាំ​ចងក​សម្លាប់​ខ្លូន​

201

​ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងែ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល ដោយ​អ្នកភូមិ​ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់​ខ្លូន​នៅ​នឹង​ផ្ទះ​មិត្តភក្តិ នៅ​ចំណុច​ភូមិ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ហើយ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា មកពី​ជន​នោះ ប្រើប្រាស់​ថ្នាំញៀន​ច្រើនពេក បណ្តាល​ឲ្យ​បែក​ថ្នាំ​រួច​ចងក​សម្លាប់ខ្លួន​តែម្តង​។​

​លោក សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ឈ្មោះ ស្ពែ ជ្រុ​ក អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​ឃុំ​ឃ្លាំង​មាស​ស្រុក​ប​វេ​ល​។ លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ក្រោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច បាន​សន្និដ្ឋានថា អត្តឃាត​ជន​ពិតជា​បែក​ថ្នាំ ហើយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕