ជេន​នី​ហ្វើ ហ្គា​ន័​រ នាំមុខគេ​ក្នុង​បញ្ជី​កំពូល​សម្រស់​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី People

291
ចែករម្លែក

​ទស្សនា​វ​ដ្តី People បាន​និយាយថា តារា​សម្តែង​ស្រី អ្នកជំនួញ និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​កុមារ គឺ​នាង​ជេន​ន័​រ ហ្គា​ន័​រ (Jennifer Garner) បាន​ជាប់​នៅលើ​គម្រប​នៃ​លេខ​សម្រស់​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី People​។​

People បាន​និយាយថា ខ្លួន​បានជ្រើសរើស​យក​តា​រាស​ម្តែ​ង​ក្នុង​រឿង Alias អាយុ ៤៧ ឆ្នាំ​រូបនេះ​ដោយសារ​តុល្យភាព​អាជីព​និង​ការងារ​សប្បុរសធម៌រ​បស់​នាង​ជាមួយ​ការចិញ្ចឹម​កូន​បីនាក់​របស់​នាង​ជាមួយ​អតីត​ប្តី​ឈ្មោះ បិ​ន អា​ហ្វ​ភ្លិច (Ben Affleck)​។​

​ក្រៅពី​តួនាទី​ខ្សែភាពយន្ត​និង​ទូរទស្សន៍ នាង​ហ្គា​ន័​រ​បាន​រួមគ្នា​បង្កើត​ក្រុមហ៊ុន​អាហារ​បំប៉ន​ទារក​សរីរាង្គ​ឈ្មោះ Once Upon a Farm និង​ធ្វើការ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​អង្គការ​តស៊ូ​មតិ​ដើម្បី​កុមារ​ឈ្មោះថា Save the Children ។​

​នាង​ហ្គា​ន័​របា​ន​ប្រាប់​ទស្សនា​វ​ដ្តី People ថា នាង​មិនដែល​ចាត់ទុក​ខ្លួន​នាង​ជា “​ស្រី​ស្អាត​” ម្នាក់​នោះទេ នៅពេល​នាង​ធំធាត់​នៅក្នុង​រដ្ឋ​វេស​វើ​ជី​នៀ​។

​ឯកសណ្ឋាន​បច្ចុប្បន្នរ​បស់​នាង​ភាគច្រើន​ជា​សម្លៀកបំពាក់​ហាត់ប្រាណ​ឬ​ខោ​ខូវប៊យ​អាវយឺត​និង​ស្បែកជើង​ប៉ា​តា ប្រសិនបើ​នាង​មិន​ស្លៀកពាក់​សម្រាប់​ដើរ​លើ​កម្រាលព្រំ​ក្រហម​ឬ​ថតរូប​។​

​នៅពេលដែល​នាង​ក្រោក​ឡើង នាង​ហ្គា​ន័​របា​ន​និយាយថា កូនៗ​របស់​នាង​នឹង​សួរថា “​តើ​ម៉ាក់​អាច​លុបមុខ​របស់​ម៉ាក់​បានទេ​? តើ​ម៉ាក់​អាច​ចង​សក់កន្ទុយ​សេះ ពាក់​វ៉ែនតា និង​ស្លៀកខោ​យឺត​ហាត់ប្រាណ​បានទេ​?”​។​

​នាង​និយាយថា “​ហើយ​ខ្ញុំ​ឃើញ​ការកោតសរសើរ​ចំពោះ​ការ​ស្លៀកពាក់​សាមញ្ញ​។ ពួកគេ​គ្រាន់តែ​ចង់ឱ្យ​ខ្ញុំ​មើលទៅ​ដូចជា​ម៉ាក់​ម្នាក់​ប៉ុណ្ណោះ​”​។​

​លេខ​សម្រស់​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី People នឹង​ចាប់ផ្តើម​ដាក់លក់​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​៕ ដោយ៖ កញ្ញាដាលីស

ជេន​នី​ហ្វើ ហ្គា​ន័​រ