កម្មវិធីពានរង្វាន់ Grammy តែងតែជាកន្លែងសម្រាប់ពួកតារាៗនាំគ្នាមកបង្អួតឈុតសម្លៀកបំពាក់ឆើតឆាយនិងគួរឱ្យអស់សំណើចបំផុតប្រចាំរដូវកាលប្រគល់ពានរង្វាន់ ប៉ុន្ដែឆ្នាំនេះប្រហែលជាមានឈុតចម្លែកៗយ៉ាប់ៗច្រើនបង្ហាញជូនមិនចេះខ្វះឡើយ។
រាប់ចាប់ពីសម្លៀកបំពាក់ធំៗគ្របជិតឈឹងរបស់តារាចម្រៀងចានែល ម៉ូនែ (Janelle Monae) រហូតដល់ឈុត Monsters Inc-esque ដែលស្លៀកពាក់ដោយអ្នកចម្រៀងរ៉ែបធៀរ៉ា វ៉ាក (Tierra Whack) គេមិនដែលខ្វះឈុតសម្លៀកបំពាក់ចម្លែកនៅលើកម្រាលព្រំក្រហមនៅក្នុងព្រឹត្តិការណ៍ដ៏ភ្លឺត្រចះត្រចង់នេះនោះឡើយ។
ប៉ុន្តែវាគឺជាជេនីហ្វើ ឡូប៉េស ដែលប្រហែលជាតារាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលស្លៀកពាក់ឈុតយ៉ាប់ជាងគេបំផុត។ តារាចម្រៀងនិងជាតារាសម្តែងវ័យ ៤៩ឆ្នាំរូបនេះស្លៀកពាក់ឈុតរ៉ូបវាលដៃពណ៌សជាមួយមួកស្ទីលពួកខូវប៊យដ៏ធំដើម្បីបាំងមុខរបស់នាង និងធ្វើឱ្យនាងមើលទៅដូចជាតួអង្គមួយចេញពីរឿងលោកខាងលិចចាស់ៗ៕ ដោយ៖ កញ្ញាដាលីស