ជេ ចូ​វ ទទួលបាន​កាដូ​រថយន្ត Lamborghini តម្លៃ​ជាង​៣២​ម៉ឺន​ដុល្លារ​ពី​ភរិយា​សម្រាប់​បុណ្យ​ណូអែល​

987
ចែករម្លែក
  • 239
    Shares

​តើ​អ្នកនឹង​ទទួលបាន​កាដូ​សម្ងាត់​អ្វី​ពី​លោកតា​សាន់​តា​ក្លូ​ស​នៅ​បុណ្យ​ណូអែល​នេះ​? ប្រហែល​មិនមែនជា​រថយន្ត Lamborghini Urus នោះទេ ដរាបណា​អ្នក​គឺជា​ជេ ចូ​វ​។

​កំពូល​តារា​តៃវ៉ាន់​រូបនេះ​បានទទួល​កាដូ​រថយន្ត Lamborghini Urus ដែល​គេ​និយាយថា​ជា​ប្រភេទ​រថយន្ត SUV លឿន​បំផុត​នៅលើ​ទីផ្សារ ពី​ប្រពន្ធ​ឈ្មោះ ហាន​ណា ឃ្វី​ន​លី​វ៉ាន់ អំឡុង​ការដោះដូរ​កាដូ​បុណ្យ​ណូអែល​ជាមួយ​មិត្តភក្តិ​។

​កាលពី​ថ្ងៃ​សៅរ៍ ជេ ចូ​វ អាយុ ៣៩ ឆ្នាំ​បាន​បង្ហោះ​រូបថត​គាត់ និង​ប្រពន្ធ​អាយុ ២៥ ឆ្នាំ​ជាមួយ​រថយន្ត​ថ្មី​នេះ ដោយ​រំលឹក​អំពី​ការ​ពញ្ញាក់​អារម្មណ៍​ដែល​ប្រពន្ធ​បានរៀបចំ​សម្រាប់​គាត់​។

​ជេ ចូ​វ បានសរសេរថា នាង​បានរៀបចំ​ឱ្យ​គាត់​តាម​ប្រមាញ់​កាដូ​ដោយ​ខ្លួនឯង​ដោយ​ប្រាប់​តម្រុយ​ឱ្យទៅ​រក​ប្រអប់​កាដូ​នៅ​កន្លែង​ទុក​រថយន្ត ហើយ​ទីបំផុត​គាត់​បាន​រកឃើញ​រថយន្ត Lamborghini នៅក្នុង​កន្លែង​ទុក​រថយន្ត​របស់គាត់​។

​យោងតាម​ម្ចាស់​បទ Mandopop រូបនេះ​បានឱ្យដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​គាត់​ទទួល​កាដូ​រថយន្ត​ពី​ស្ត្រី​។

​រថយន្ត Lamborghini Urus ដែល​ទើបនឹង​ចេញ​ឆ្នាំ ២០១៨ តម្លៃ ៣២៤.៩៣០ ដុល្លារ​នេះ ក៏​ជា​កាដូ​ថ្ងៃ​ខួបកំណើត​សម្រាប់​តារាចម្រៀង​និង​ជា​អ្នកនិពន្ធ​តៃវ៉ាន់​រូបនេះ​ផងដែរ​។ ជេ ចូ​វ នឹង​ឈានចូល​អាយុ ៤០ នៅ​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

ជេ ចូ​វ​ទទួលបាន​កាដូ​រថយន្ត Lamborghini Urus តម្លៃ​ជាង ៣២ ម៉ឺន​ដុល្លារ​ពី​ភរិយា
ជេ ចូ​វ​ទទួលបាន​កាដូ​រថយន្ត Lamborghini Urus តម្លៃ​ជាង ៣២ ម៉ឺន​ដុល្លារ​ពី​ភរិយា