ជែក វី​ល​ស៊ែរ ខកចិត្ត បន្ទាប់ពី​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត ជម្រុះ​ចេញពី​ក្រុម​ជម្រើស វើ​ល​ខាប់​

442

​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស ជែក វី​ល​ស៊ែរ (Jack Wilshere) ទំនងជា​មិន​សប្បាយចិត្ត កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម​រិះគន់​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ចំពោះ​ការ​ជម្រុះ​ខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​វើ​ល​ខាប់​។​
​ ​
​ខ្សែបម្រើ​អា​សេណ​ល​( Arsenal) រូបនេះ​ហាក់ដូចជា​ដៀមដាម​ដាក់​លោក សាវ​ហ្គេ​ត ដែល​សម្រេច​លុបឈ្មោះ​ខ្លួន​ចេញពី​ក្រុម​ជម្រើស​២៣​នាក់​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​លោក សាវ​ហ្គេ​ត បាន​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ប្រាប់ វី​ល​ស៊ែរ ថា គ្មាន​ឈ្មោះ​ក្នុង​ផែនការ របស់លោក​សម្រាប់​ព្រឹត្តិការណ៍​វើ​ល​ខាប់​ទេ​។​
​ ​
​វី​ល​ស៊ែរ បាន​សរសេរ​នៅលើ​ទ្វី​ត​ធើ​ថា “​ខ្ញុំ​ពិតជា​ខកចិត្ត​មែនទែន​ដែល​ត្រូវ​ជម្រុះ​ចេញពី​ក្រុម ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​វើ​ល​ខាប់​។ ទោះបី ជា​យ៉ាងណា ខ្ញុំ​ត្រូវគោរព​ការ សម្រេចចិត្ត​របស់​អ្នកចាត់ការ ហើយ​សូម​ជូនពរ​ឲ្យ​ក្រុម​ទាំងមូល​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត​”​។
​ ​
​វី​ល​ស៊ែរ វ័យ​២៦​ឆ្នាំ ដែល​នឹងត្រូវ​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ​ធ្វើ​បានល្អ​នៅ​ពាក់កណ្តាល​នៃ រដូវ​កាល​នេះ​សម្រាប់​ក្រុម Arsenal បន្ទាប់ពី​ព្យាយាម​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ជែក វី​ល​ស៊ែរ (Jack Wilshere)