ជែក វី​ល​ស៊ែរ នឹង​ខកខាន​ការប្រកួត​ប្រាំមួយ​សប្តាហ៍ បន្ទាប់ពី​រងរបួស​ក​ជើង​

949
ចែករម្លែក

​តាម​ព័ត៌មាន​ថា ជែក វី​ល​ស៊ែរ (Jack Wilshere) នឹង​ខកខាន​ការប្រកួត​៦​សប្តាហ៍ បន្ទាប់ពី​មាន​បញ្ហា​របួស​ក្បាលជង្គង់​។ ខ្សែបម្រើ​របស់​ក្លិប វេស​ហេម​(West Ham )​រូបនេះ​រងរបួស អំឡុងពេល​ហ្វឹកហាត់​កាលពី​សប្តាហ៍​មុន និង​ខកខាន​ការប្រកួត​ឈ្នះ​ក្រុម អេ​វឺ​តុ​ន​(Everton) ៣-១ កាលពី​ថ្ងៃអាទិត្យ​។​
Ads by
​ ​
​ក្លឹប​សង្ឃឹមថា បញ្ហា​របួស​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ វី​ល​ស៊ែរ​ធ្វើការ​វះកាត់​បន្តិចបន្តួច​ដែរ​កាល ពីថ្ងៃ​ចន្ទ​។​
​ ​
​វី​ល​ស៊ែរ នឹង​អវត្តមាន​៦​សប្តាហ៍ ហើយ​វា​គឺជា​សម្ពាធ​មួយ​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ និង​គ្រូបង្វឹក ម៉ា​ញ៉ូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ។​
​ ​
​វី​ល​ស៊ែរ សង្ឃឹមថា ការផ្ទេរ​ទៅ​ពហុ​កីឡដ្ឋាន London Stadium នឹងធ្វើ​ឲ្យ​អាជីព​របស់ខ្លួន រស់​ឡើងវិញ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប អា​សេណ​ល​(Arsenal) ។​
​ ​
​វី​ល​ស៊ែរ បានចាប់ផ្តើម​បួន​ប្រកួត​ដំបូង​របស់ វេស​ហេម​ដែល​ក្នុងនោះ ពួកគេ​ខកខាន​មិនបាន​១ ពិន្ទុ​សោះ ហើយ​ត្រូវបាន​ប្តូរ​ចេញ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម វូ​ល​វេស​(Wolves) ។ កីឡាករ ម៉ាក ណូ​ប​ល (Mark Noble) បាន​ចូល​ជំនួស​ហើយ​ធ្វើបាន​ល្អ​ជួយ​ក្រុម West Ham យកឈ្នះ​ក្រុម Everton ។​
​ ​
​ជ័យជម្នះ​នៅ​ពហុ​កីឡដ្ឋាន Goodison Park ជួយ​ក្រុម West Ham ចាក​ចេញពី​តំបន់​កាត់ចេញ មុន​ជួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​នៅ​ចុង​សប្តាហ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ជែក វី​ល​ស៊ែរ (Jack Wilshere)​