ជែ​ន​នី​ហ្វើ​ឡូ​ប៉េ​ស វិលត្រឡប់​ទៅរក​អតីត​ប្តី ម៉ាក អាន់​ថូ​នី សម្រាប់​ថត​ចម្រៀង​វីដេអូ​ថ្មី​

962
ចែករម្លែក

អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​បរាជ័យ​ពិតមែន ប៉ុន្តែ​ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស បាន​ត្រឡប់មក​ជាមួយ​ប្តី ម៉ាក អាន់​ថូ​នី វិញ គឺ​សម្រាប់តែ​ថត​បទ​ចម្រៀង​វីដេអូ​ថ្មី​ប៉ុណ្ណោះ ។​

កាលពី​ថ្ងៃ​អង្គារ ទី​១១ កក្កដា នាង​ឡូ​ប៉េ​សបាន​បញ្ចេញ​វីដេអូ​ចម្រៀង​របស់​នាង​ចំណងជើង​ថា “Ni Tu Ni Yo” (​មិនមែន​បង ក៏​មិនមែន​អូន​) ដែល​បើកឆាក​ភ្លាម​គឺ​នាង​ឡូ​ប៉េ​ស​អង្គុយ​នៅ​តុ​មួយ ខណៈដែល​ម៉ាក អាន់​ថូ​នី ចូលមក​ស្វាគមន៍​នាង​។ តារាចម្រៀង​ដូចគ្នា​រូបនេះ​បាន​ឱប​អតីត​ប្រពន្ធ​របស់ខ្លួន និង​សរសើរ​នាឡិកា​របស់​នា​ង មុនពេល​ណែនាំ​នាង​ឱ្យ​ស្គាល់​ជាង​ថតរូប​ម្នាក់ ដែល​ពេញ​មួយ​វីដេអូ​នេះ បាន​ថតរូប​ដ៏​ស្រស់ស្អាត​របស់​ឡូ​ប៉េ​ស ខណៈដែល​នាង​ឡូ​ប៉េ​ស​ពត់ពេន​ខ្លួន​ឱ្យគេ​ថត​។ បទ​ចម្រៀង ដែល​អម​ជាមួយ​វគ្គ​បញ្ចូល​ភ្លេង​ស៊ី​ភ្លេ​រថយន្ត និង​គោះ​ស្គរ​នេះ ក៏បាន​ឱ្យ​តម្លៃ​ស្នាដៃ​របស់លោក ម៉ាក អាន់​ថូ​នី ដែលជា​ដៃគូ​សហការ​ញឹកញាប់រ​បស់​ឡូ​ប៉េ​ស មុន​និង​អំឡុងពេល​រៀបការ ក្នុងនាម​គាត់​ជា​អ្នកសរសេរ​ចម្រៀង​នេះ​ផងដែរ​៕ ដោយ ៖កញ្ញាដាលីស