ជែ​មី កា​រ៉ា​ហ្គ័​រ ប្រាប់​អ្នកគាំទ្រ​ក្រុម Liverpool ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ក្តី​ប្រាថ្នា​របស់​ពួកគេ ដោយ​មើលរំលង ម៉ូ​ហា​ម៉េ​ដ សាឡា​

95
ចែករម្លែក

​លោក ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) និង ហ្គែ​រី ណេ​វី​ល (Gary Neville) មានការ​យល់ ឃើញ​ដូចគ្នា​ថា ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) មិន​ទទួលបាន​ការកោតសរសើ​រ ពី​សំណាក់​អ្នកគាំទ្រ​របស់​ក្លឹប Liverpool ឲ្យ​ស័ក្តិសម​នៅឡើយ​ទេ​។​
​ ​
អ្នកវិភាគ​កីឡាករ​ទាំងពីរ​រូបនេះ​បាន​ពិភាក្សាគ្នា​ពី​អំពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ មុន​ជំនួប​រវាង​ក្រុម Liverpool និង​ក្រុម West Ham នៅ​ពហុកីឡាដ្ឋាន Anfield កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
កា​រ៉ា​ហ្គ័​រ ជា​អតីត​ប្រធាន​ក្រុម Liverpool បាន​និយាយថា “​ទាក់ទិន​នឹង ម៉ូ សាឡា ខ្ញុំ​គិតថា គាត់​មិនទាន់​ទទួលបាន​ការពេញចិត្ត​គ្រប់គ្រាន់​នៅឡើយ​ទេ​”​។​
​ ​
សាឡា ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​កម្រិត​ពិភពលោក ប៉ុន្តែ​ជាមួយ​អ្នកគាំទ្រ Liverpool ខ្ញុំ​គិតថា ពួកគេ​មិនសូវ​ពេញចិត្ត​គាត់​នោះទេ​។ ប្រាកដ​ណាស់ បើ​ប្រៀបធៀប​អ្វី ដែល​គាត់​បានធ្វើ​នៅ​រដូវ​កាល​ដំបូង​នឹង​ពេលនេះ ការគាំទ្រ​ហាក់ដូចជា​ធ្លាក់ចុះ​។​
​ ​
កា​រ៉ា​ហ្គ័​រ និយាយថា “​ពិតណាស់ ពួកគេ​នឹង​មិនអាច​រកបាន​ដល់​៤៧​គ្រាប់​នោះទេ​ក្នុង​មួយរដូវ​កាល ប៉ុន្តែ​ចូល​ក្រឡេកមើល​បណ្តាញ​សង្គម ខ្ញុំ​គិតថា ក្រុម Liverpool មាន​កីឡាករ កម្រិត​ពិភពលោក​៦​រូប ដូចជា អា​លី​សិន (Alisson) ត្រេ​ន អា​ឡិ​កសាន​ដឺ អាន​រ៉ូ​ល (Trent Alexander Anrold) វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) សា​ឌី​អូ ម៉េ​ន (Sadio Mane) រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង សាឡា​។​
​ ​
​កា​រ៉ា​ហ្គ័​រ បន្តថា “​ប្រាកដ​ណាស់​ថា មាន​ភាព​អាត្មានិយម​ខ្លះ​ក្នុង​ការប្រកួត​។ នៅពេល គាត់​ស្ថិតក្នុង​ជំហរ​ទាត់​បញ្ចូល​ទី​។ តើ​ខ្ញុំ​អាច​ទាត់​បានទេ​? ធម្មតា​គាត់​មិនសូវ​ស្វែងរក​ឱកាស បញ្ជូន​បាល់​នោះទេ ហើយ​សកម្មភាព​នេះ ជួនកាល​ធ្វើ​ឲ្យ​មានការ​ខកចិត្ត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)