ជែ​មី កា​រ៉ា​ហ្គ័​រ រិះគន់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ដែល​ធ្វើ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​ក្លាយជា​ក្រុម​ខ្សោយ​

452
ចែករម្លែក

​ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) បាន​រិះគន់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ដែល​បានប្រែក្លាយ​ក្រុម​ឆេ​ល​ស៊ី​ទៅជា​ក្រុម Arsenal​នៅ​តង់​ទី​១​នៃ​ការប្រកួត​ជាមួយ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។

​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ត្រូវ​នាំមុខ​៤-០​មុន​ត្រឹម​២៥​នាទី​ប៉ុណ្ណោះ​នៅ​ពហុ​កីឡដ្ឋាន Etihad ខណៈពេល​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) និង អ៊ី​ល​ខាយ ហ្គា​ន់​ដូ​ហ្គា​ន (Ilkay Gundogan) ធ្វើ​បានល្អ​។

​ឆេ​ល​ស៊ី​មិនបាន​ឆ្លើយតប​អ្វី​ទាំងអស់​ហើយ​វា​ហាក់ដូចជា​រង់ចាំ​ឲ្យ​តែ​អាជ្ញាកណ្តាល​ផ្លុំ កញ្ចែ​បញ្ចប់​ការប្រកួត​ទៅវិញ​។

​កា​រ៉ា​ហ្គ័​រ បាន​រិះគន់​ទម្រង់​លេង​របស់​ក្រុម​ឆេ​ល​ស៊ី បន្ទាប់ពី​ចប់​តង់​ទី​១ ដោយ​អតីត​កីឡាករ​រូបនេះ បាន​ប្រៀបប្រដូច​ពួកគេ​ទៅនឹង​ក្រុម Arsenal ដែល​បាន​បាត់​ទម្រង់​លេង​របស់ខ្លួន​កាលពី ប៉ុន្មាន​ឆ្នាំមុន​នោះ​។

​អតីត​វីរបុរស​របស់ Liverpool រូបនេះ​បាន​និយាយថា “​ខ្ញុំ​មើលឃើញថា ទម្រង់​លេង​របស់ ក្រុម​ឆេ​ល​ស៊ី​នេះ​គឺ​អន់​មែនទែន​ក្នុងការ​ប្រកួត​នេះ​។ ទម្រង់​លេង​នេះ​គឺ​អន់​មែនទែន​។ ចូរ​ក្រឡេក មើល​លោក សារី គាត់​ទើប​ដឹកនាំ​បាន​ពាក់កណ្តាល​រដូវ​កាល ប៉ុន្តែ​ខ្ញុំ​អាច​និយាយបានថា គាត់​បានប្រែក្លាយ​ក្រុម​ឆេ​ល​ស៊ី​ទៅជា​ក្រុម​អន់​មួយ​ដូច​ក្រុម Arsenal”​។

​កា​រ៉ា​ហ្គ័​រ បន្តថា “Arsenal នៅពេលនោះ​មាន​បញ្ហា​ខ្លាំង​ក្នុង​៧​ឬ​៨​ឆ្នាំ​ចុងក្រោយ​សម្រាប់ ទម្រង់​លេង នៅក្រៅ​ទឹកដី​ក្នុង​ប្រកួត​ធំៗ​ពីព្រោះ​ពួកគេ​ខ្សោយ​ពេក​។ យើង​មិនដែល​និយាយ​អំពី ឆេ​ល​ស៊ី​ទេ មិន​ថា មានរឿង​អ្វី​កើតឡើង ប៉ុន្តែ​នៅពេលនេះ ពួកគេ​ពិតជា​ខ្សោយ​មែន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)