ជែ​មី រ៉េដ​នែប​: ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​

629
ចែករម្លែក

​លោក ជែ​មី រ៉េដ​នែប (Jamie Redknapp) គិតថា ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹង​ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម Bournemouth ៤-១ កាលពី​ថ្ងៃអាទិត្យ​។​
​ ​
លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បានឈ្នះ​បី​ប្រកួត​ដំបូង ដែល​លោក​ដឹកនាំ ហើយ​ក្រុម​របស់លោក​រកបាន​១២​គ្រាប់​ក្នុងពេល​វេលា​នោះ​។
​ ​
ក្រុម​បិសាច​ក្រហម​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤ ហើយ​លោក រ៉េដ​នែប គិតថា ពួកគេ​អាច​តាម​ទាន់​។​
​ ​
​លោក រ៉េដ​នែប បាន​និយាយថា “​ប្រាកដ​ណាស់ វា​គឺជា​ចម្ងល់​ប៉ុន្តែ​រឿង​សំខាន់​គឺ​ទម្រង់​លេង របស់​ពួកគេ​។ ខ្ញុំ​គិតថា រឿង​ចុងក្រោយ​ដែល​ក្រុម Arsenal និង​ឆេ​ល​ស៊ី​ចង់ឃើញ​គឺ ក្រុម​យូ​ណាយ​ធី​ត​មួយ​នេះឯង​។ ឆេ​ល​ស៊ី​នៅតែ​ជា​ក្រុម​ល្អ ប៉ុន្តែ​យូ​ណាយ​ធី​ត​មានឱកាស ឡើងមក​ឈរ​នៅ​ចំណោម​ក្រុម​កំពូល​ទាំង​បួន ហើយ​ខ្ញុំ​គិតថា ពួកគេ​អាចធ្វើ​បាន​”​។​
​ ​
​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​យូ​ណាយ​ធី​ត​នាំ​មុខមុន បន្ទាប់ពី​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បាន​ញាក់​ដាច់​ខ្សែការពារ របស់​ក្រុម Bournemouth ពីរ​នាក់ ហើយ​ប​ញ្ចូ​ន​បាល់​ចូលក្នុង ស្របពេល ប៉ុក​បា ប​ញ្ចូ​ន​បន្ថែម​ចូល​ទី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម Man Utd