ជែ​ម​ស៍ វើដ​ប្រូ​វ ទទួលបាន​ការកោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

211
ចែករម្លែក

កីឡាករ ជែ​ម​ស៍ វើដ​ប្រូ​វ (James Ward Prowse)​នឹងត្រូវ​បាន​កោះហៅ​មក​ចូលរួម​ជាមួយ ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​កីឡាករ​ជាច្រើន​ខកខាន​មិនបាន​ចូលរួម​ក្នុង​ក្រុម ជម្រើសជាតិ​ដោយសារ​បញ្ហា​របួស​។​
​ ​
​កីឡាករ ច​ន ស្តូ​ន ហ្វា​បៀ​ន ដេ​ហ្វ និង រូ​បេន លូ​ហ្វ​ធឹ​ស ឈី​ក ត្រូវបាន​ដកចេញ ដោយសារ​បញ្ហា​របួស ហើយនឹង​ខកខាន​ការប្រកួត​ជម្រុះ Euro 2020 ជាមួយ​ក្រុម សាធារណរដ្ឋ​ឆេ​ក​និង​ម៉ុង​ត្រេ​ណេ​ក្រូ​។​

​វើដ​ប្រូ​វ វ័យ​២៤​ឆ្នាំ​ជា​ខ្សែបម្រើ​ក្លឹប Southampton ជិត​ត្រូវបាន​កោះហៅ​សម្រាប់​ក្រុម ជម្រើសជាតិ ប៉ុន្តែ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូបង្វឹក​ក្រុម​ជម្រើស ជាតិ​អង់គ្លេស​បាន​សារភាពថា លោក​សម្រេច​ជ្រើស​រើសយក​ដេ​ហ្វ ដោយសារតែ កីឡាករ​រូបនេះ​មាន​បទពិសោធ​និង​តួនាទី​ក្នុង​ក្រុម​។
​ ​
ប៉ុន្តែ ដេ​ហ្វ ប្រកួត​ជាមួយ​ក្រុម Swansea កាលពី​ថ្ងៃ​សៅរ៍​និង​ត្រូវបាន​ប្តូរ​ចេញ​វិញ​មុន ចប់​ការប្រកួត ស្របពេល ស្តូ​ន ក៏​ទំនង​ជាមាន​បញ្ហា​របួស​ផងដែរ​។​

​លោក សាវ​ហ្គេ​ត ពេញចិត្ត​នឹង វើដ​ប្រូ​វ​បន្ទាប់ពី​បានធ្វើការ​ជាមួយគ្នា​ក្នុង​ក្រុម​ជម្រើស យុវជន​ក្រោម​អាយុ​២១​ឆ្នាំ ហើយ​នៅពេលនេះ កីឡាករ​រូបនេះ​វិល​ត្រឡប់មក​ចូលរួម ជាមួយ​ក្រុម Southampton ហើយ​លោក​បាន​តាមដាន​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះ​។​

​ខ្សែបម្រើ ជ័រ​ឌែ​ន ហែ​ន​ដឺ​សិន (Jordan Henderson) ជា​ខ្សែបម្រើ​របស់​ក្លឹប Liverpool គ្រោង​នឹង​បន្ត​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ បើទោះបីជា​ខកខាន​មិនបាន​ចូលរួម​លេង ជាមួយ​ក្រុម​ពេល​យកឈ្នះ​ក្រុម Fulham កាលពី​ថ្ងៃអាទិត្យ​ដោយសារ​បញ្ហា​របួស ក្បាលជង្គង់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​