ជោគវាសនា​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

2934
ចែករម្លែក
  • 300
    Shares

ដោយៈ​កូ​លីន គ្រាស​តុ​ន​,​ប្រែ​សម្រួលៈ​អ៊ុន​សុ​ដា​វី​/​ភ្នំពេញៈ​និស្សិត​កម្ពុជា​នៅ​ប្រទេស​ជប៉ុនៈ​នៅក្នុង​ឆ្នាំ​១៩៧៥ មាន​ប្រជាជន​កម្ពុជា​ប្រហែលជា​តិចជាង​១០០​នាក់​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន​។ ក្នុងចំណោម​ប្រជាជន​ជន​ទាំងអស់ មាន​ប្រហែល ៥០​នាក់​គឺជា​និស្សិត​។ និស្សិត​ទាំងអស់​បែងចែក​ជា​បី​ប្រភេទ​ផ្សេងៗ​គ្នា​។​គឺ ១. និស្សិត​ចន្លោះ​១០ ទៅ ២០​នាក់​គឺជា​និស្សិត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​(​ភាគច្រើន​ជា​ជនជាតិ​ចិន​-​ខែ្មរ​)​។​២.​និស្សិត​ទទួលបាន​អាហារូបករណ៍​ជប៉ុន​(​ប្រហែលជា​១៥​ទៅ​២០​នាក់​ដែល​ក្នុងចំណោម​និស្សិត​ទាំងនោះ​គឺ​៥០​ភាគរយ​គឺជា​និស្សិត​ផ្នែក​ស្រាវជ្រាវ​ដែលមាន​សមត្ថភាព​ផ្នែក​ភាសា​ជប៉ុន​នៅមានកម្រិត​នៅឡើយ​)​និង​៣.​និស្សិត​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ (​និស្សិត​ម្នាក់​រស់នៅ​ទីក្រុង​តូ​ក្យូ និង​ម្នាក់ទៀត​ទៅ​កាណាដា​)​។ ចំពោះ​បុគ្គលិក​ស្ថានទូត​វិញ មាន​ចំនួន​ប្រហែល​២០​នាក់​ហើយ​ភាគច្រើន​បាន​ចាក​ចេញទៅ​ប្រទេស​បារាំង​និង​ប្រទេស​ផ្សេងៗ​។​ចំពោះ​និស្សិត​ជនជាតិ​ចិន​-​ខ្មែរ ភាគច្រើន​បាន​ទៅ​ប្រទេស​បារាំង ហុងកុង ឬ​តៃវ៉ាន់​។

ខៀវ សា​គួ​រ

.​ខៀវ សា​គួ​រៈ​
​ ​យោងតាម​សំណុំបែបបទ​ដាក់ពាក្យ​ប្រលង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា ខៀវ សា​គួរ ប្រហែលជា​ចូលមក​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំ​១៩៧១​ឬ​មុននេះ​ដែល​បានទទួល​ការឧបត្ថម្ភ​ដោយ​អង្គការ​ពុទ្ធសាសនិក​ជប៉ុន វត្ត​អា​រ៉ា​ម ឬ​ព្រះសង្ឃ​ផ្ទាល់​។​

​សំ​ហ៊ុយ​មិនដឹងថា​ការទំនាក់ទំនង​របស់​គាត់​ជាមួយ​ពុទ្ធសាសនិក​ជនជាតិ​ជប៉ុន​អាចធ្វើ​ឲ្យ​គាត់​មានឱកាស​បាន​ទៅ​សិក្សា នៅ​ប្រទេស​ជប៉ុន​ទេ​។ សា​គួរ អាច​និយាយ​ភាសា​ជប៉ុន​បានល្អ​ណាស់ ហើយ​គាត់​ក៏​ចេះ​ភាសា​អង់គ្លេស​ដែរ​។
​បន្ទាប់​ពីសា​គួរ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា​ដែល​ស្ថិតក្នុង​ទីក្រុង​តូ​ក្យូ​និង​ខណៈ​ពេលដែល​គាត់​បានចាប់ផ្តើម​បន្ត​ការសិក្សា​បន្ថែមទៀត​នោះ​សា​គួរ​បានចាប់ផ្តើម​ធ្វើការ​ជា​ជំនួយការ​របស់លោក​សាស្ត្រាចារ្យ សា​កា​មូ​តូ​នៃ​សាកលវិទ្យាល័យ​តូ​ក្យូ​អំពី​ការសិក្សា​ពី​បរទេស​សម្រាប់​ការសិក្សា​ភាសា​ខ្មែរ​។​ប៉ុន្តែ​ភាសា​ខ្មែរ​មិនទាន់បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នៅឡើយ​ទេ​(​សា​កា​មូ​តូ​ជា​អ្នកឯកទេស​ជនជាតិ​ថៃ​)​ហើយ​ប្រាក់​ចំណូល​របស់​គា​ត់គ្មា​ន​ភាព​ឋិតថេរ​ឡើយ​។​វា​ហាក់បីដូចជា​គាត់​មាន​ក្តី​សុ​បិ​ន្ត​មួយ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាស្ថាន​ឬ​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា ប៉ុន្តែ​ក្នុងនាម​ជា​ជនបរទេស វា​ហាក់បីដូចជា​លំបាក​ខ្លាំងណាស់​ក្នុង​ការទទួល​បានការ​ងារ​សមរម្យ​មួយ ក្នុងប្រទេស​ជប៉ុន​នៅពេលនោះ​។

​សា​គួរ​ពិបាកចិត្ត​ណាស់​ក្រោយពេល​បែក​គ្នា​ជាមួយ​មិត្តស្រី​ជនជាតិ​ជប៉ុន​របស់គាត់​។​គ្រួសារ​របស់​នាង​ប្រឆាំង​ដាច់ខាត មិន​អនុញ្ញាតិ​ឲ្យ​អ្នក​ទាំងពីរ​រៀបការ​ឡើយ​។​សា​គួរ​មើលមិនឃើញ​ពី​អនាគត​ដ៏​ភ្លឺស្វាង​របស់គាត់​នៅក្នុង​ប្រទេស​ជប៉ុន​ទៀត​ទេ​។

.​ឡៅ ស្រេងៈ​
​ ​
​នៅក្នុង​ឆ្នាំ​១៩៧៤​ឡៅ​ស្រេង​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្រោម​ការឧបត្ថម្ភ​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន​ដល់​និស្សិត​បរទេស​។​ឡៅ​ស្រេង​ធ្លាប់​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​ហើយ​មានបំណង​ចង់​បន្ត​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យា​ល័យ​យូ​កូ​ហា​ម៉ា​ក្នុងប្រទេស​ជប៉ុន​។​ស្រេង​បាន​ទទួលរង​ឥទ្ធិពល​ពី​របប​សង្គម​និយម​ហើយ​ក្នុងពេលនោះ​គាត់​បាន​យក​សៀវភៅ​មួយ​ក្បាល​មកជា​មួយ ដែល​សៀវភៅ​នោះ និពន្ធ​ដោយ ហ៊ូ យន់ និង ខៀវ សំផន អំពី​សេដ្ឋកិច្ច​សង្គម​និយម​។ ស្រេង​បានទទួល​ការ ឧបត្ថម្ភ​ដោយ មុម​បូ​ហ្សូ និង​បានទទួល​ការសិក្សា​ភាសា​ជប៉ុន​អស់​រយៈពេល ៣​ខែ​នៅ​អូ​សា​កា​។
​ ​
​ឡៅ ស្រេង អាច​និយាយ​ភាសា​បារាំង ប៉ុន្តែ​មិនអាច​និយាយ​ភាសា​ជប៉ុន​បាន​ច្រើន​ទេ​។ មូល​ហេតុនេះ​បានធ្វើ​ឲ្យ​គាត់ ពិបាក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​ថែមទាំង​មាន​អារម្មណ៍​ថា​ឯកា​។
​ ​
​ឡៅ ស្រេង មាន​ប្រពន្ធ​និង​កូន​ម្នាក់​។ ដូច្នេះ គាត់​ចង់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​(​ប្រពន្ធ​និង​កូន​របស់គាត់​នៅរស់ រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ហើយ​រស់នៅក្នុង​ប្រទេស​កម្ពុជា​)​។
​ ​
​ឡៅ ស្រេង មើលមិនឃើញ​ពី​អនាគត​ដ៏​ភ្លឺស្វាង​នៅក្នុង​ប្រទេស​ជប៉ុន​ទេ ព្រោះ​វា​មានការ​លំបាក​ក្នុងការ​ទំនាក់ ទំនង​ដោយសារតែ​ខ្វះ​ជំនាញ​ភាសា​។
.​សុខ ធី​មៈ​

​ ​យោងតាម​សំណុំ​ឯកសារ​បញ្ចប់​ការសិក្សា​ធី​ម​កើត​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​១៩៥៣​នៅ​ស្រុក​សំរោង​(​ខេត្តតាកែវ​)​។

​ធី​ម ជា​មិត្ត​រួម​ថ្នាក់​របស់ គីម សំ​ហ៊ុយ ដែល​នៅ​ខណៈពេល​នោះ​គាត់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​នឹក​ផ្ទះ​យ៉ាងខ្លាំង ព្រោះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​អភិរក្ស​និង​ជា​កោះ​មួយ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​។ វា​ពិតជា​លំបាក​ណាស់​សម្រាប់​គាត់​ចំពោះ​ការ​សម្រប​ខ្លួន​ទៅ​និង​សង្គម​របស់​ជប៉ុន​។​គីម​សំ​ហ៊ុយ​និង​មិត្ត​ភ័ក្តិ​ដទៃទៀត​ព្យាយាម​ឃាត់​គាត់​មិន​ឲ្យ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ប៉ុន្តែ​គាត់​បាន​បោះបង់ចោល​វគ្គ​សិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ យូ​កូ​ហា​ម៉ា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ហើយ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​។ ​

​ ​សុខ​ធី​ម​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​ទីក្រុង​ប៉េកាំង​។​គាត់​បានធ្វើ​ដំណើរ​តាមរយៈ​ជើងហោះ​ហើរ​ចុង​ក្រោយមក​ទីក្រុង​ភ្នំពេញ​មុន​ពេលដែល​វៀតណាម​ចូលមក​ដល់​។​គាត់​បាន​រក្សា​ប័ណ្ណសម្គាល់ខ្លួន​និស្សិត​របស់គាត់​ពី​សាកលវិទ្យាល័យ​យូ​កូ​ហា​ម៉ាក​ដែល​ស្ថិតក្នុង​ប្រទេស​ជប៉ុន និង​វិក្កយបត្រ​តាក់ស៊ី​នៅ​ទីក្រុង​ប៉េកាំង​។​២​សប្តាហ៍​បន្ទាប់ ពី​គាត់​បានមក​ដល់ទី​ក្រុង​ភ្នំពេញ​កងទ័ព​វៀតណាម​បាន​វាយ​ចូល​ប្រទេស​កម្ពុជា​នៅ​ខែធ្នូ​ឆ្នាំ​១៩៧៨​។​គាត់​បាន​ជម្លៀស​ទៅ​ខេត្តបាត់ដំបង​ជា​កន្លែង​ដែល​គាត់​មិន​ធ្លាប់បាន​ទៅ​ពីមុន​។​គាត់​មិនបាន​សួរ​អ្នក​ស្រុក​ថា​ត្រូវធ្វើ​អ្វី​នោះទេ​គ្រាន់តែ​បន្ត ដំណើរ​ទៅមុខ​ទៅកាន់​ព្រំដែន​ថៃ ជា​កន្លែង​ដែល​គាត់​ត្រូវបាន​វៀត​ណាម​ចាប់ខ្លួន​។

​ដោយសា​តែ​ប័ណ្ណសម្គាល់ខ្លួន​ពី​ប្រទេស​ជប៉ុន​និង​វិក្កយបត្រ​តាក់ស៊ី​ពី​ទីក្រុង​ប៉េកាំង​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន​ក្រោម​​​​ការសង្ស័យថា​ជា​អ្នក​ស៊ើបការណ៍ ហើយ​ត្រូវ​បញ្ជូនមក​ទីក្រុង​ភ្នំពេញ​វិញ​។ គាត់​បាន​ជាប់គុក​អស់​រយៈ​ពេល​៣​ឆ្នាំ​។ គាត់​ត្រូវ​បញ្ជូនទៅ​ប្រទេស​វៀតណាម​ហើយ​បាន​ជាប់គុក​នៅ​ទីនោះ​អស់​រយៈពេល​៧​ឆ្នាំ​ទៀត​ដោយ​ចុងក្រោយ​ត្រូវបាន​ដោះលែង​នៅពេលដែល​ការកាន់កាប់​របស់​វៀត​ណា​ម​នៅក្នុង​ប្រទេស​កម្ពុជា​បានបញ្ចប់​។​គាត់​បាន​ត្រឡប់មក​ទីក្រុង​ភ្នំពេញ​វិញ​ហើយ​ត្រូវបាន​មជ្ឈមណ្ឌល​ស្ម័គ្រចិត្ត​របស់​ជប៉ុន​ជួល​សម្រាប់​ជំនាញ​វិស្វកម្ម​របស់គាត់​និង​បាន​ក្លាយជា​នាយក​សាលា​វិស្វកម្ម​នៅ​កម្ពុជា​។
​ ​
​សុខ ធី​ម ទទួលមរណភាព​នៅ​ពាក់កណ្តាល ឆ្នាំ​២០១៣​។ គាត់​មាន​ជំងឺថ្លើម និង​ទឹកនោមផ្អែម​។

.​ហេតុការណ៍​ពិត​នៃ​ប្រវត្តិសាស្ត្រៈ​

​ ​នៅក្នុង​ឆ្នាំ​១៩៧៦ គណៈប្រតិភូ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បានធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន ដើម្បី​ជួប​ប្រជាជន​កម្ពុជា​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​។​គណៈប្រតិភូ​បាន​ឃោសនា​ទៅកាន់​និស្សិត​កម្ពុជា​ក្នុងប្រទេស​ជប៉ុន​ឲ្យ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​រួមគ្នា​កសាង​ប្រទេស​ឡើងវិញ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​(​ហេតុ​ការណ៍​នេះ បាន​កើតឡើង​ដូចគ្នា​នៅ ក្នុងប្រទេស​បារាំង​ដែរ​)​។

​មាន​រូបភាព​របស់​និស្សិត​កម្ពុជា​ជាច្រើន​ជាមួយនិង​សមាជិក​គណៈប្រតិភូ ដែល​ធ្វើដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក (​សិ​ថា​រិ​ន នៅក្នុង​ចំណោម​គណៈប្រតិភូ​)​។ ការប្រយុទ្ធ​គ្នា​នៅតាម​ទល់ដែន​ជាមួយ​វៀតណាម​មិនទាន់​ចាប់ផ្តើម ហើយ អៀង សារី មិនទាន់​បានធ្វើ​សកម្មភាព​អ្វី​ឡើយ​ក្នុងនាម​ជា អ្នកតំណាង​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នឿ រ៉ា​វិញ គឺជា​ប្រធាន​សមាគមន៍​និស្សិត (​សព្វថ្ងៃនេះ​ជា​អ្នកជិតខាង​របស់ សាយ​ហុង នៅក្នុង​ប្រទេស​អូស្ត្រាលី​)​។​

​គីម សំ​ហ៊ុយ សន្មត​ថា​ការប្រជុំ​នេះ​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ ឡៅ ស្រេង​។​គាត់​តែងតែ​ចង់ វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដោយសារ​គាត់​មើលមិនឃើញ​ពី​អនាគត​អ្វី​ឡើយ​សម្រាប់​គាត់​នៅក្នុង​ប្រទេស​ជប៉ុន​។ ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​សិក្សា​ជំនាន់​ជាមួយគ្នា​ឡៅ​ស្រេង​និង​ខៀវ​សា​គួរ​ដែលមាន​អារម្មណ៍​តប់​ប្រមល់​និង​គ្មាន​ការងារ​ធ្វើ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​បាន​យល់ព្រម​ជាមួយ​គំនិត​ដ៏​ឆ្លាត​មួយ ”​ត្រឡប់​ទៅ​មាតុភូមិ​និង​កសាង​ប្រទេសជាតិ​ឡើងវិញ​”​។
​ ​
​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ច្បាស់​ពី​ផែន​ការដែល​មនុស្ស​ទាំង​ពីរ​នាក់​នេះ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ជាមួយ លិខិតឆ្លងដែន​ដែល​ចេញ​ដោយ​រដ្ឋាភិបាល លន់ នល់ ឡើយ និង​ថា​តើ​អ្នក​ទាំងពីរ​ទទួលបាន​ទិដ្ឋាការ​ឬ​ធ្វើដំណើរ​មក ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​ទីក្រុង​បេ​កាំ​ង​យ៉ាងដូចម្តេច​។​

​គណៈប្រតិភូ​ទី​២ ដែលមាន អៀង សារី និង​ប្រពន្ធ​របស់គាត់ អៀង ធី​រិ​ទ្ធ បានមក​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​១៩៧៨​ដើម្បី​អំពាវនាវ​សុំ​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​។​គោលបំណង​នៃ​គណៈប្រតិភូ​នេះ​គឺមាន​លក្ខណៈ​ខុសគ្នា​ពី​គណៈប្រតិភូ​លើកដំបូង​ដែល​ធ្វើដំណើរ​មក​ប្រទេស​ជប៉ុន​ដើម្បី​ជ្រើសរើស​និស្សិត​កម្ពុជា​វ័យក្មេង​សម្រាប់​ការកសាង​ប្រទេស​ឡើងវិញ​។​អៀង​សារី​បាន​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ហើយ​ដើរតួនាទី​ជា​អ្នកនាំពាក្យ​សម្រាប់​កម្ពុជា​ប្រជាធិបតេយ្យ​។
​ ​
​គីម សំ​ហ៊ុយ ចងចាំ​ពាក្យសំដី​របស់ អៀង សារី ដែល​បាន​និយាយ​ទៅកាន់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​ប្រទេស ជប៉ុន​ថាៈ “​អ្នក​ទាំងអស់គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។ ប៉ុន្តែ​មិនមែន​ក្នុង​ពេលនេះ​ទេ​។ សូម​រង់ចាំ​មួយរយៈ​ពេល​សិន​” (​ចាំ​រហូតដល់​បញ្ហា​ជាមួយ​វៀតណាម​ត្រូវបាន​ដោះស្រាយ​)​។​នេះ​មានន័យថា គណៈប្រតិភូ​របស់ អៀង សារី មិនមែនជា​មូលហេតុ​ជំរុញ​ឲ្យ សុខ ធី​ម សម្រេចចិត្ត​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ទេ​។ យើង​អាច​សន្និដ្ឋានបានថា​គាត់​បានធ្វើការ​សម្រេចចិត្ត​បន្ទាប់ពី​មានការ​ជួបប្រជុំ​ជាមួយនិង​គណៈប្រតិភូ​ទី​១​។ សុខ ធី​ម បាន​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​របស់ អៀង​សារី​ប៉ុន្តែ​មិនបាន​ផ្លាស់ប្តូរ​គំនិត​របស់គាត់​ឡើយ​។​សុខ​ធី​ម​មានឱកាស​ជាច្រើន ដើម្បី​និយាយ​ជាមួយ អៀង សារី​។

​ ​ខៀវ សំផន មិន​បានមក​ប្រទេស​ជប៉ុន​រហូតដល់​ឆ្នាំ​១៩៩២ មុនពេល​ចុះសន្ធិសញ្ញា​ទីក្រុង​ប៉ារីស​។
​កត្តា​សំខាន់ៗ​៖
​ ​១. ឡៅ ស្រេង និង ខៀវ សា​គួរ គឺជា​និស្សិត​ជំនាន់​ជាមួយគ្នា​។ ភាព​យុវវ័យ​របស់​អ្នក​ទាំងពីរ​មិនអាច​បញ្ឈប់​អ្នក​ទាំងពីរ​បានឡើយ ហើយ​អ្នក​ទាំងពីរ​ក៏​មិន​ស្តាប់​និស្សិត​ក្មេងៗ​ដែរ​។
​ ​២. អ្នក​ទាំងពីរ​មាន​អារម្មណ៍​ឯក​កា និង​នឹក​ផ្ទះ (​ដូច​សិស្ស​ដទៃទៀត​មកពី​ប្រទេស​កម្ពុជា​ដែរ​)
​ ​៣. ប្រទេស​ជប៉ុន​បាន​ឧបត្ថម្ភ​ដល់​ការសិក្សា​របស់​សិស្ស​ទាំង​អស់ ប៉ុន្តែ​មិនបាន​ជួយ​និស្សិត​ទាំងនោះ​ដោយ​ធានា​ពី​អនាគត​របស់គេ​នៅក្នុង​ប្រទេស​ជប៉ុន​ឡើយ​។ ក្នុងនាម​ជា​ជនបរទេស វា​ពិតជា​លំបាក​ណាស់​ក្នុង​ការទទួល​បានការ​ងារ​ជាពិសេស​ដោយសារ​មានការ​រើសអើង​ពូជសាសន៍​ប្រឆាំងនឹង​មនុស្ស​មកពី​បណ្តា​ប្រទេស​អាស៊ី​ដទៃទៀត​នៅក្នុង​ប្រទេស​ជប៉ុន​។
​ ​៤. និស្សិត​ជាច្រើន​មកពី​ប្រទេស​កម្ពុជា​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​មើលមិនឃើញ​ពី​អនាគត​របស់ ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ឡើយ​ហើយ​ចង់​ត្រឡប់មក​ស្រុកកំណើត​វិញ​។​
​ ​
​ខៀវ សា​គួរ (​អាយុ​៣២​ឆ្នាំ​) ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជី​អ្នកទោស​នៅពេលដែល​គាត់​ចូលមក​ទួលស្លែង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៧៦​។ ប្រវត្តិរូប​របស់គាត់​បាន​សរសេរ​នៅ​ថ្ងៃទី​១៧ មករា​។
​ប្រវត្តិរូប​ចំនួន​១២​ទំព័រ​បាន​សរសេរ​នៅ​ថ្ងៃទី​១៨ ហើយ​ចំនួន​៨​ទំព័រ បាន​សរសេរ​ក្នុង​ថ្ងៃទី​១៩ និង​ចំនួន​២​ទំព័រ​ទៀត បាន​សរសេរ​ក្នុង​ថ្ងៃទី​២០ ចំណែកឯ​ចំនួន​១​ទំព័រ​ទៀត បាន​សរសេរ​ក្នុង​ថ្ងៃទី​២១​។

​គ្មាន​ឯកសារ​អ្វី​បាន​សរសេរ​ក្នុង​ថ្ងៃទី​២២​ឡើយ​។ ចម្លើយសារភាព​ដំបូង​របស់គាត់​បា​នស​រ​សេរ​ក្នុង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​១៩៧៧​។ នៅក្នុង​ថ្ងៃទី​២៤ បាន​សរសេរ​បន្ថែមចំនួន ២​ទំព័រ​ទៀត ហើយ​ថ្ងៃទី​២៥ បន្ថែមចំនួន ១​ទំព័រ ចំណែកឯ​ថ្ងៃទី​២៦ គ្មានអ្វី​បាន​សរសេរ​បន្ថែម​ទេ ប៉ុន្តែ​ថ្ងៃទី​២៧ បាន​សរសេរ​បន្ថែមចំនួន ២​ទំព័រ​។ ថ្ងៃទី​២៨ បាន​សរសេរ​ចំនួន ៤​ទំព័រ និង​ថ្ងៃទី​២៩ បាន​សរសេរ​ចំនួន ១​ទំព័រ​ទៀត​។
​ចម្លើយសារភាព​លើក​ទី​២​បាន​សរសេរ​ឡើង​នៅ​ថ្ងៃទី​២៩​។ ចំនួន​សរុប​នៃ​ចម្លើយសារភាព​ទាំងអស់​ច្រើនជាង ៥០​ទំព័រ​។
​ ​ឡៅ ស្រេង (​ឡ ស្រេង​) (​អាយុ​២៩​ឆ្នាំ​)​បាន​កត់ត្រា​ក្នុង​បញ្ជី​អ្នកទោស​ពេលដែល​គាត់​ចូលមក​ទួលស្លែង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៧៦​។ គ្មាន​ចម្លើយសារភាព​ណា​ត្រូវបាន​កត់ត្រា​ឡើយ​។
​ ​អ្នក​ទាំងពីរ​ត្រូវបាន​កត់សម្គាល់ថា “​មកពី​ប្រទេស​ជប៉ុន​”៕​មន​

ខៀវ សា​គួ​រ