ជំងឺគ្រុនឈាម​ក្នុង​ខេត្តកំពត​បន្ត​កើនឡើង​តែ​អាច​នឹង​ធ្លាក់ចុះ​នា​សប្តាហ៍​ទី​៣០​នៃ​ឆ្នាំនេះ​

524
ចែករម្លែក
ជំងឺគ្រុនឈាម​ក្នុង​ខេត្តកំពត​បន្ត​កើនឡើង​តែ​អាច​នឹង​ធ្លាក់ចុះ​នា​សប្តាហ៍​ទី​៣០​នៃ​ឆ្នាំនេះ​

ដោយៈ​បូកគោ​/​កំពត​:​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺគ្រុនឈាម​ខេត្តកំពត​បានបញ្ជាក់​ថា​នៅក្នុង​សប្តាហ៍​ទី​២៦​នៃ​ឆ្នាំនេះ ចំនួន​អ្នករងគ្រោះ​ដោយ​ជំងឺគ្រុនឈាម​នៅតែ​បន្ត​កើនឡើង​ដោយ​ឥត​ថមថយ​។ ក្នុងចំណោម​នោះ ស្រុក​ទឹកឈូ មាន​អត្រា​ច្រើនជាងគេ ពោលគឺ​រហូតដល់​ជិត​៥០​ភាគរយ​នៃ​អ្នកជំងឺ​ប្រមាណ​ជាង​៥៦០​នាក់​។
​លោក​យិន​ហៀ​ង​ប្រធាន​កម្មវិធី​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​គ្រុនឈាម​និង​អៀន​ដង្កូវ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បានបញ្ជាក់​ឱ្យដឹងថា មកដល់ពេលនេះ ជំងឺគ្រុនឈាម​នៅតែ​បន្ត​កើនឡើង​ឥតឈប់ឈរ​ដោយ​មិន​ថមថយ​ឡើយ​។ ជាក់ស្តែង ក្នុង​សប្តាហ៍​ទី​២៦​នៃ​ឆ្នាំនេះ​ជំងឺគ្រុនឈាម​បាន​កើតមាន​រហូតដល់​៨៩​ករណី​ខណៈដែល​សប្តាហ៍​ទី​២៥​មានតែ​៨៥​ករណី​ប៉ុណ្ណោះ​។​


លោក​ប្រធាន​កម្មវិធី​បាន​បន្តថា តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត គឺ​មកដល់​ថ្ងៃនេះ​ជនរងគ្រោះ​ដោយ​ជំងឺគ្រុនឈាម​ដែល​បាន និង​កំពុង​សម្រាក​ព្យាបាល មាន​ចំនួន​៥៦៦​នាក់​។ ក្នុងនោះ ពលរដ្ឋ​មកពី​ស្រុក​ទឹកឈូ​មាន​អត្រា​ខ្ពស់​ជាងគេ​គឺ​ជិត​៥០​ភាគរយ​ឯណោះ​។ លោក​បានបញ្ជាក់​ផងដែរ​ថា តាម​បទពិសោធន៍​នៃ​វដ្ត​ជំងឺគ្រុនឈាម​គឺ​រយៈពេល​ប្រាំ​ឆ្នាំ​ម្តង ជំងឺ​នេះ បាន​រីក​រាលដាល និង​បន្ត​កើនឡើង​រហូតដល់​សប្តាហ៍​ទី​៣០​ទើប​ធ្លាក់ចុះ​វិញ​។ ប៉ុន្តែ ទោះជា​បែប​នោះ​ក្តី មន្ត្រី​របស់​មន្ទីរ សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​អប់រំ ពន្យល់​ណែនាំ ដល់​ប្រជាពលរដ្ឋ​អំពី​មូលហេតុ​នៃ​ជំងឺគ្រុនឈាម រោគសញ្ញា និង​វិធី​ការពារ ព្យាបាល ព្រមទាំង​បានធ្វើ​យុទ្ធនា​ការចុះ​ដាក់​ថ្នាំ​អា​បែ​ត​តាម​លំនៅស្ថាន​នាពេល​ថ្មីៗ​នេះ​រួចរាល់​ហើយ​។ លោក​ប្រធាន​បាន​អំពាវនាវ​ថា ឪពុកម្តាយ ឬ​អាណា​ព្យា​ល​គ្រប់ៗ​រូប ពេល​ឃើញ​កូនចៅ មាន​អា​រៈ​ក្តៅខ្លួន មិន​បរិភោគ​អាហារ ក្អួត​ច​ង្អុ​រ​ត្រូវ​ប្រញាប់​នាំទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​ជាបន្ទាន់​។ យ៉ាងណា ជៀសវាង​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ជាហេតុ​បណ្តាលឱ្យ​ជំងឺ​វិវត្តន៍​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន៕សរន​