ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​កាកបាទក្រហម​ឧបត្ថម្ភ​សេរ៉ូម​តង់​និង​ថវិកា

501
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គេ​ស​ង្តេ​ត​ឃើញ​មាន​អ្នកជំងឺ​ជាច្រើន​បាន​ចូលមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ដែល​ភាគច្រើន​គឺ​កុមារ​។​ក្នុងនោះ​ក៏មាន​កុមារ​កើត​ជំងឺគ្រុនឈាម​ផងដែរ​។​ដោយសារ​តែមាន​អ្នកជំងឺ​ចូល​ច្រើន​បានធ្វើឱ្យ​មន្ទីរពេទ្យ​ខ្វះ​គ្រែ​សម្រាប់​ទទួល​អ្នកជំងឺ​សម្រាក​ព្យាបាល​។​

​ដោយ​មើលឃើញ​នូវ​កង្វះខាត​នេះ​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​នាំយក​សេរ៉ូម​តង់​និង​រៀបចំ​ដាក់​គ្រែ​បន្ថែមទៀត​សម្រាប់​ទទួល​អ្នកជំងឺ​ដែល​ចូលមក​សម្រាក​ព្យាបាល​។​ការរៀបចំ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​ប្រធានកិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​និង​លោកស្រី​។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេ​ត​បានឱ្យដឹងថា​ក្នុង​រយៈពេល​២៧​សប្តាហ៍​ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​បន្ត​កើនឡើង​រហូតដល់​៥៩៣​នាក់​។​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​នេះឡើយ​។​

លោក​ប្រាក់​សោ​ភណ្ឌ​នាយក​ប្រតិបត្តិ​នៃ​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ថ្ងៃនេះ​កាកបាទក្រហម​បាន​នាំយក​សេ​រ៉ូ​ចំនួន​១.០០០​ប្លោក​
​តង់​ស្នាក់នៅ​ចំនួន​៥០ និង ថវិកា​មួយចំនួន​។ ដោយឡែក​ក្រសួងសុខាភិបាល បានផ្តល់​គ្រែ​ចំនួន​១៥ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ រៀបចំ​កន្លែង​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​។​

​នៅក្នុង​ឱកាស​នោះ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អំពាវនាវ​ដល់​មាតាបិតា​ឬ​អាណា​ព្យា​ត្រូវ​មើលថែ​កូន ចៅ​អោយ​បានល្អ​ដោយ​ត្រូវ​ពាក់​អាវដៃវែង​ស្លៀក​ឱ្យ​ខោជើងវែង​និង​ដេក​ក្នុង​មុង​ជានិច្ច​កុំឱ្យ​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ខាំ​។​ត្រូវធ្វើ​អនាម័យ​សម្អាត​ក្នុងផ្ទះ​និង​នៅ​ជុំវិញ​ផ្ទះ​ជាពិសេស​ត្រូវកំទេច​ឲ​អស់​នូវ​ជម្រក​មូស​ខ្លា​៕S/​