ជំងឺមហារីក​ក្រពះ​អាច​បង្ការ​បានទេ​?

1537
ចែករម្លែក
  • 2
    Shares

​ជំងឺមហារីក​ក្រ​ពេះ​ត្រូវបាន​សម្គាល់​ដឹង​តាមរយៈ​ការលូតលាស់​កោសិកា​មហារីក​នៅលើ​ភ្នាស​របស់​ក្រពះ​។​យ៉ាងណាមិញ មហារីក​ប្រភេទ​នេះ​មិន​ងាយ​នឹង​ដឹងថា​មាន​ក្នុង​ខ្លួន​ឡើយ ដោយសារតែ​អ្នកជំងឺ​ភាគច្រើន​មិនមាន​រោគសញ្ញា​របស់​វា​ក្នុងដំណាក់កាល​ដំបូងៗ​។​
​ជំងឺមហារីក​ក្រពះ​តែឯង​មិនអាច​បង្ការ​បានឡើយ ប៉ុន្តែ​អ្នក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​គ្រប់​ប្រភេទ​បាន​តាមរយៈ
– រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​
– ញ៉ាំ​អាហារ​មាន​តុល្យភាព​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​
– ឈប់​ជក់បារី​
– ហាត់ប្រាណ​ជា​ទៀងទាត់​

​ក្នុង​ករណីខ្លះ គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ឲ្យ​អ្នក​ប្រើ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​មហារីក ក្រពះ​ដែរ​។ រឿងនេះ​ច្រើនតែ​ធ្វើឡើង​ចំពោះ​អ្នកជំងឺ​ណា​ដែលមាន​ជំងឺ​ផ្សេងទៀត​ដែល​នាំ​ឲ្យ កើត​មហារីក​។

​អ្នក​ក៏​ប្រហែលជា​ត្រូវការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​ដែរ​ដើម្បី​រកមើល​មហារីកក្រពះ​។ គ្រូពេទ្យ​អាច​នឹង​ប្រើប្រាស់​វិធី​ធ្វើតេស្ត​មួយ​ក្នុងចំណោម​វិធី​ទាំងអស់​ដូចខាងក្រោម​នេះ​ដើម្បី​រកមើល​មហារីកក្រពះ​៖
– ពិនិត្យ​រាងកាយ​
– តេស្ត​ក្នុង​មន្ទីរពិសោធន៍​ដូចជា​តេស្ត​ឈាម​និង​តេស្ត​ទឹកនោម​
– ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា​កាំរស្មីអ៊ិច​និង CT Scan
– តេស្ត​ហ្សែ​ន​នេ​ទិច​

​លទ្ធផល​នៅ​ថ្ងៃក្រោយ បើសិនជា​ជំងឺមហារីក​នេះ​រកឃើញ​បាន​កាន់តែ​លឿន​ឱកាស​នៃ ការ​ជាសះស្បើយ​កាន់តែច្រើន​។ ដោយយោង​ទៅតាម NCI បាន​ឲ្យ​ដឹងថា ប្រហែល ២៩​ភាគរយ​នៃ​អ្នកជំងឺ​មហារីកក្រពះ​ទាំងអស់​អាចរ​ស់បាន​យ៉ាងហោចណាស់ ៥​ឆ្នាំ​ក្រោយពី​រកឃើញ​ជំងឺ​នេះ​រួច​។ រឿងនេះ​ច្រើនតែ​មានន័យថា ក្រពះ​គឺជា​ប្រភព​នៃ ជំងឺមហារីក ប៉ុន្តែ​បើសិណជា​ប្រភព​មហារីក​មិនដឹង​ទេនោះ វា​ទើប​ជា​រឿង​ពិបាក កំណត់​រោគវិនិច្ឆ័យ និង​ដំណាក់កាល​របស់​វា ហើយក៏​ពិបាក​ព្យាបាល​ដែរ​។ វា​ក៏​ពិបាក​នឹង ព្យាបាល​ជំងឺមហារីក​ក្រពះ​ដែរ​នៅពេលដែល​ជំងឺ​នេះ​ឈានចូល​ដំណាក់កាល​កាន់តែ​ធ្ងន់​៕ ដោយ​: health.com.kh