ជំងឺមហារីក​មាន​លក្ខ​ណៈត​ពូជ​ច្រើន​ជំនាន់​ដែល​អ្នក​គួរ​ក្តាប់​ឲ្យ​ច្បាស់​

739
ចែករម្លែក

ពួក​អ្នកជំនាញការ​ឲ្យ​ដឹងថា ប្រសិន​ចេះតែ​រក្សា​ទម្លាប់​អាក្រក់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃនោះ អ្នក​ក៏​នឹងមាន​ហានិភ័យ​កើត​ជំងឺមហារីក​យ៉ាងខ្ពស់ ។ ក្រៅពីនេះ វត្តមាន​របស់ មហារីក​នៅមាន​ពាក់ព័ន្ធ​ច្រើន​ដល់​ហ្សែ​ន​តំណពូជ​ក្នុង​គ្រួសារ ។ ខាងក្រោម​នេះ​ជា​ជំងឺមហារីក ទូទៅ​មួយចំនួន​មាន​លក្ខណៈតពូជ​ច្រើន​ជំនាន់​ដែល​អ្នក​មិនត្រូវ​មើលរំលង ។​

​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ​

​ការស្រាវជ្រាវ​បង្ហាញថា ប្រមាណ ៧០% នៃ​អ្នកជំងឺ​កើត​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ មាន​សាច់ញាតិ​ក្នុង​គ្រួសារ​ជា​ឪពុកម្តាយ ឬ បងប្អូន​ប្រុស​ស្រី​ធ្លាប់​បានកើត​ជំងឺ​នេះ ។​

​មហារីក​សួត​

​ពុំ​គ្រាន់តែ​ដោយសារ​ជក់បារី ឬ ទទួលទាន​ស្រា​, ស្រា​បៀ​ច្រើន អ្នក​កើត​ជំងឺមហារីក សួត​ក៏​អាច​ត្រូវ​រង​ឥទ្ធិពល​ពី​ហ្សែ​ន​តំណពូជ​ក្នុង​គ្រួសារ​ខ្លួន ។ អាស្រ័យហេតុនេះ​ត្រូវ​ម្ចាស់ការ​ប្រុងប្រយ័ត្ន ពេល​រាងកាយ​លេច​រោគសញ្ញា​ដូចជា​ក្អក​ខេះៗ​, អស់កម្លាំង​, ធេងធោង​,… ។​

​មហារីក​សុដន់​

​នេះ​ជា​ប្រភេទ​មហារីក​ទូទៅ​ចំពោះ​ស្ត្រី ហើយ​ការ​តំណពូជ​របស់​មហារីក​សុដន់​មាន​ពាក់ ព័ន្ធ​ដល់​ហ្សែ​ន BRCA1, BRCA2 ។ ពេល​ហ្សែ​ន​២​នេះ​ត្រូវ​ប្រែប្រួល វា​នឹង​មិនអាច​ជួស ជុល​កំហុស និង​គ្រប់គ្រង​ការកកើត​របស់​កោសិកា​អាក្រក់​ទាន់ពេល​, ផ្តើម​ពី​នោះ​ជា មូលហេតុ​នាំ​ដល់​មហារីក ។​

​ស្ថានភាព​ប្រែប្រួល​នេះ​ច្រើន​បន្ត​ពី​ម្តាយ​ទៅ​កូន ហើយ​អ្នកមាន​បម្រែបម្រួល​ហ្សែ​ន​នេះ នឹងមាន​ហានិភ័យ​កើត​ជំងឺមហារីក​សុដន់​ខ្បស់​ជាង ៤ ទៅ ៨ ដង ប្រៀប​នឹង​មនុស្ស ធម្មតា ។​

​មហារីក​ចុង​ពោះវៀនធំ​

បណ្តា​ឆ្នាំ​ថ្មីៗ​នេះ ចំនួន​ករណី​កើត​ជំងឺមហារីក​ចុង​ពោះវៀនធំ កាន់តែ​កើនឡើង​ខ្ពស់ ។ ក្នុងនោះ មាន​ពី ៣ ទៅ ៥% នៃ​ជំងឺមហារីក​នេះ គឺ​ដោយសារ​ហ្សែ​ន​តំណពូជ ៕ ប្រែ​សម្រួលៈ​រតនៈ​