ជំងឺ​ខួរក្បាល​សម្លាប់​ក្មេង​ឥណ្ឌា​ជាង​១០០​នាក់​

656
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ក្មេង​ចំនួន​១០៣​នាក់​នៅ​រដ្ឋ​Bihar ដែល​សេវាកម្ម​សុខាភិបាល​ទន់ខ្យោយ​បំផុត​នៃ​ប្រទេសឥ​ណ្ឌា​ត្រូវបាន​សម្លាប់​ដោយ​វីរុស​ជំងឺ​ខួរក្បាល​ដែល​ទាក់​​ទង​ផ្លែ​គូលែន ។​

​រដ្ឋ​ភាគ​ខាងជើង​នេះ ជា​តំបន់​ក្រីក្រ​បំផុត​នៃ​ប្រទេស​ឥណ្ឌា​និង​មាន​ប្រជាជន​រស់នៅ​ជិត​១០០​លាន​នាក់​ហើយ​វា​ក៏​កំពុង​ទទួល​រង​រលក​កំដៅ​ខ្លាំង​លើក​ទី​២​រយៈពេល​វែង​​ដែល​មិន​ធ្លាប់​មាន​ពី​មុខ​មក​ផងដែរ ដោយ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៧៨​នាក់​រហូត​មកដល់ពេលនេះ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​។​

​រដ្ឋ​Bihar បាន​កំពុង​តស៊ូ​ជាមួយនឹង​ការផ្ទុះ​ជំងឺ​រលាក​ខួរក្បាល​នេះ ចាប់តាំងពី​ដើម​ខែ​មិថុនា​។​

​មន្ត្រី​សុខាភិបាល លោក Ashok Kumar Singh បាន​ប្រាប់​សារព័ត៌មាន AFP ថា​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនោះ បាន​ទទួលរង​ការបាត់បង់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​​គេ​ភ្លាមៗ​។​

​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​បែបនេះ​បាន​កើត​ឡើង​ជា​រៀងរាល់ឆ្នាំ​ក្នុងអំឡុងពេល​ខែ​នៃ​រដូវក្តៅ​នៅ​ទីក្រុង​មួយចំនួន​នៅក្នុង​រដ្ឋ​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ ដោយ​ស្រប​ពេល​ជា​​មួយ​នឹង​រដូវ​ផ្លែ​គូលែន​។

​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក បាន​និយាយថា​ជំងឺ​ខួរក្បាល​នេះ អាច​ជាប់​ទាក់ទង​ទៅនឹង​សារ​ជាតិពុល​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែ​ឈើ​នេះ​៕​ដោយ​៖​សុខា​/sn