ជំងឺ​ចម្លែក​: កូនក្មេង​សោះ តែ​សាច់ឈាម និង​មុខ​ចាស់​ដូច​តា​អាយុ ៩០ ឆ្នាំ​

432

ក្មេងប្រុស​ជនជាតិ​កា​ហ្សា​ក់​ស្ថាន ម្នាក់​ដែលមាន​អាយុ​ទើបតែ​ប្រាំមួយ​ឆ្នាំ ប៉ុន្តែ​មាន​ស្បែក​ជ្រីវជ្រួញ ដូច​តា​ចាស់​គួរឱ្យ​ខ្លោចចិត្ត​ដោយសារ​ជំងឺ​ដ៏​ម្លែ​ក​ម្យ៉ាង​នឹង​ទទួល​ការវះកាត់​បន្តឹង​ស្បែ​កមុខ ដើម្បី​កុំឱ្យ​អាក្រក់​មើល​ពេក​។

​កុមារា យើ​ណា អា​លី​បេ​កូវ (Yernar Alibekov) មកពី​ទីក្រុង​អា​ស្តា​ណា ប្រទេស កា​ហ្សា​ក់​ស្ថាន ត្រូវបាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺ​ចម្លែក Ehlers-Danlos syndromes បន្ទាប់ពី​កើត​បាន​មួយខែ​។​

​អ្នកស្រី ហ្ស៊ី​បេន​សា ទូ​ឡេ​ប​បឺ​ហ្គេ​ណូ​វ៉ា (Zibensa Tulepbergenova) ដែលជា​ម្ដាយ​របស់ ក្មេង​នេះ​និយាយថា ជា​ផ្លូវការ ការវះកាត់​បន្តឹង​ស្បែក​គេ​អនុញ្ញាត​សម្រាប់តែ​មនុស្សពេញវ័យ​អាយុ ១៨ ឆ្នាំ​ឡើងទៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របស់​កូន​គាត់​ធ្ងន់ធ្ងរ​ខ្លាំងពេក មន្ទីរពេទ្យ​មួយ ដែល​ពួកគាត់​បាន​ចុះឈ្មោះ​សុខចិត្ត​ល្មើស​វិធាន​ខាងលើ​ដើម្បី​ជួយ​ក្មេង​នេះ​។

​គ្រួសារ​នេះ​អាច​នឹងត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ​ទៀត​ទម្រាំ​តែ​ទទួលបាន​ការវះកាត់​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ចុងក្រោយ​ពួកគាត់​បានសម្រេច​ចិត្ត​ចំណាយ​ប្រាក់ ១១២.០០០ កា​ហ្សា​ក់​ស្ថាន (៣១២ ដុល្លារ​) លើ​ការវះកាត់​នេះ​។ ទោះជា​យ៉ាងណា ចំនួន​ប្រាក់​នេះ​ត្រូវបាន​អ្នកស្ម័គ្រចិត្ត និង​មិត្តភក្តិ​ជួយ​រៃ អង្គាស​គ្នា ពីព្រោះ​គ្រួសារ​របស់​ក្មេង​នេះ​ក្រីក្រ​ខ្វះ​លទ្ធភាព​៕ ប្រែ​សម្រួល​: ខុម​