ជំងឺ​ជ្រូក​ប៉េស្ត៍​អាហ្វ្រិក​ទំនងជា​អាច​ប្រកាសអាសន្ន​ឆាប់ៗ​ខាងមុខនេះ​-​កម្ទេច​សត្វ​ជ្រូក​អស់​ជាង​៤០០​ក្បាល​

613
ចែករម្លែក
  • 12
    Shares

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ដឹង​ហើយ​ឮ​ហើយ​នៅតែ​ឱ្យ​សាយភាយ​ចូល​រាតត្បាត​បាន​រឿង​ជំងឺ​ជ្រូក​ប៉េស្ត៍​អាហ្វ្រិក​។​ទីបំផុត​កើតមាន​នៅ​ខេត្តរតនគិរី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ដែលជា​អ្នក​ស្វឹ​ត​ស្វា​ញ​សក​ម្មខាង​ការពារ​ផលិតកម្ម​សត្វ​។​

​លោក​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅថ្ងៃនេះ​ថា​បញ្ហា​ជំងឺប៉េស្ត៍​អាហ្វ្រិក​កើតមាន​នៅ​ខេត្តរតនគិរី​កន្លងមក​នេះ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ក៏​ដូច​សមាគម​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ក្រាប​និង​កម្ទេច​ជ្រូក​ដែល​កើតមាន​ជំងឺ​នេះ​បាន​មួយចំនួនធំ​។​

ជ្រូក​ប្រមាណ​ជាង​៤០០​ក្បាល​ដែល​យើង​មើលឃើញថា​កើតមាន​ជម្ងឺ​នេះ​ត្រូវបាន​កម្ទេចចោល​។​អាច​នៅសល់​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​យើង​ព្យាយាម​តាម​កំទេចចោល​អោយអស់​ដែល​យើង​មើលឃើញថា​មាន​ជម្ងឺ​នេះ​កំពុង​កើត​។​

​លោក​ប្រធាន​សមាគម​បាន​ប្រាប់ទៀតថា​នេះ​វា​កើត​ចំ​សត្វ​ជ្រូក​ដែល​ជនជាតិភាគតិច​ចិញ្ចឹម​លែង​ចោល​ដើរ​ពាសវាល​ពាសកាល​។​ចុះបើ​កើត​ចំ​ខេត្ត​ផ្សេងៗ​ទៀត​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ​វិញ​តើ​វា​យ៉ាងម៉េច​ទៅវិញ​?​យើង​ក៏មាន​ការលំបាក​ក្នុងការ​ស្វែងរក​ជ្រូក​កើត​ជំងឺ​ដោយសារ​ជ្រូក​ទាំងនេះ​លែង​ចូលទៅ​ក្នុងព្រៃ​។​យើង​ទាមទារ​ទិញ​ជ្រូក​ពី​គាត់​ដើម្បី​យកមក​កម្ទេចចោល​ក្រោយពី​ដឹងថា​ជ្រូក​នេះ​កើត​ជំងឺ​។​

​លោក​សយ​សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​មិនអាច​សុំ​ការបញ្ជាក់​តាម​ទូរ​ស័​ព្បា័​ន​ទេ​នៅ​ល្ងាច​ថ្ងៃទី​៩​ខែមេសា​នេះ​ដោយ​ទូរស័ព្ទ​បិទ​មិនអាច​ឆ្លើយបាន​។​លោក​មោង​ម៉ាន់​ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​បាន​ឆ្លើយ​ប្រាប់​រស្មី​កម្ពុជា​ដោយ​ប្រើ​សំដី​អសុរោះ​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្ញុំ​មិនមែន​ប្រធាន​ទេ ខ្ញុំ​ជាម​ន្ត្រី​ធម្មតា​ទេ​សួរ​មានការ​អី​? រួច​បឹ​ទទូរ​ស័ព្ទ​ទៅ​។​

​លោក​ស្រ៊ុន​ពៅ​បាន​បង្ហើប​ប្រាប់ថា​សភាពការណ៍​ផ្ទុះ​ជំងឺ​ម្ងឺ​នេះ​យើង​តឹងតែង​នឹង​បង្ក្រាប​វា​ណាស់​។​ពេល​យើង​កំពុង​បង្ក្រាប​នៅ​ខេត្តរតនគិរី​។​ឥឡូវនេះ​យើង​ទទួលដំណឹង​មក​ថា​នៅ​ច្រកព្រំដែន​ភ្នំ​ដិ​ន​ខេត្តតាកែវ​មាន​ករណី​ជនខិលខូច​លួច​ដឹក​សាច់ជ្រូក​មាន​ជំងឺ​ដាក់​បាវ​ដាក់​កញ្ឆេរ​មក​បន្លំ​ភ្នែក​សមត្ថកិច្ច​ព្រំដែន​ថា​ដឹក​សាច់មាន់​មក​លក់​នៅ​ទឹកដី​ខ្មែរ​។​មួយថ្ងៃ​មានការ​នាំ​សាច់ជ្រូក​ក្នុង​រូបភាព​បែបនេះ​និង​តាម​ច្រក​នេះ​ប្រមាណ​១​តោន​៕S/​