ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​មិនអាច​ឆ្លង​មក​មនុស្ស​តាមរយៈ​ការបរិភោគ​នោះទេ​

343
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ថ្លែងថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័យខ្លាច​ពី​ការឆ្លង​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​តាមរយៈ​ការបរិភោគ​ប្រចាំថ្ងៃ​។​

ព្រោះ​មកទល់ពេលនេះ​តាម​ការបញ្ជាក់​ពី​ជំនាញ​វិទ្យាសាស្ត្រ​មិនទាន់​រកឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា​ជំងឺ​បេ​ស្ត​ជ្រូក​នេះ​ឆ្លង​ពី​ជ្រូក​ទៅ​មនុស្ស​តាមរយៈ​ការបរិភោគ​នោះទេ ។​ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ជៀសវាង​កុំ​បរិភោគ​សាច់សត្វ​ដែល​ងាប់​ដោយសារ​ជំងឺ​ឱ្យសោះ​។​

​លោក​ពឹង​ទ្រី​ដា​បានលើកឡើង​យ៉ាងដូច​នេះ​ន​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ​នៃ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ចុះ​ផ្សព្វផ្សាយ​ពី​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​ជូន​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​និង​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​ចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​រស់នៅក្នុង​ភូមិ​ភារៈកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក ពឹង ទ្រី​ដា បាន​ថ្លែង​បន្ថែមថា ដើម្បី​ការពារ​នៅ​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​ក៏ដូចជា​ជំងឺ​ផ្សេងៗ​ទៀត ដែល​តែងតែ​កើតមានឡើង​នៅលើ​សត្វ​ជ្រូក​មន្ត្រី​ជំនាញ​នៃ​កា​រិ​យា​ល​យ័​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​តែងតែ​ដឹកនាំ​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​ចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​។​ផ្សព្វផ្សាយ​ពី​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​និង​វិធានការ​ការពារ​ការចម្លង​ព្រមទាំង​បាន​ចែក​ថ្នាំ​សម្លាប់​មេរោគ សម្រាប់​គាត់​ប្រើប្រាស់​ពេល​ក្រោយៗ​ទៀត​។​

​លោក​ពឹង​ទ្រី​ដា​បាន​គូស​បញ្ជាក់ទៀតថា​ការងារ​បន្តបន្ទាប់​ដែល​មន្ត្រី​ជំនាញកា​រិ​យា​ល​យ័​ប​សុ​ព្យា​ល​ត្រូវធ្វើ​បន្តទៀត​នោះ​គឺ​ចុះ​ធ្វើ​ជីវ​សុវត្ថិភាព​តាម​ទី​សត្តឃាតដ្ឋាន​ចុះ​ពង្រឹង​តាម​ទី​សត្តឃាតដ្ឋាន​ពិនិត្យ​ជ្រូក​ដែល​នាំចូល​ពិនិត្យ​ឱ្យ​ច្បាស់លាស់​ថា​មាន​ប្រភព​មិនមាន​ជំងឺ​១០០​ភាគរយ​ក៏ដូចជា​ធ្វើ​អនាម័យ​តាម​ទី​សត្តឃាតដ្ឋាន ដើម្បី​ការពារ​ជំងឺ​បេ​ស្ត​ជ្រូក​ផងដែរ​។​

​លោក​វេ​ង​ហុង​លីម​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​ជំរុញ​ពលរដ្ឋ​ថាបើ​សិន​បងប្អូន​ប្រជាកសិករ​មាន​សត្វ​ឈឺ​ឬ​ងាប់​សូម​បងប្អូន​រាយការណ៍​មក​ភ្នាក់ងារ​ពេទ្យសត្វ និង​មិនត្រូវ​បរិភោគ សូម​បងប្អូន​យកទៅ​កប់​នៅ​ទីទួល ឬ​ដុត​កម្ទេចចោល​៕S/​

#