ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​រាត​ត្បាត​នៅ​ស្រុក​ខ្សាច់កណ្ដាល​អាជ្ញាធរ​កំពុង​ទប់ស្កាត់​

386
ចែករម្លែក

ដោយ​:​ចាន់ ថន​/​កណ្ដាល ៖ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍ អំពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កណ្ដាល ដែល​បាន​រាតត្បាត​បណ្ដាល​ឲ្យ​ងាប់​ជ្រូក​រហូតដល់​៥៩​ក្បាល​នៅ​ស្រុក​ខ្ដា​ច់​កណ្ដាល​នោះមក​។​

នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល លោក ចាន់ តារា អភិបាលរង​ស្រុក បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បសុពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក អាជ្ញាធរ​ភូមិ ឃុំ ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​ពីរ​កន្លែង នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​។​

​ជាមួយគ្នា​នោះ​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ថ្លែងថា ក្រោយ​មាន​របាយការណ៍​ថា ជ្រូក​បាន​ងាប់​ជា​បន្តបន្ទាប់​រហូតដល់​៥៩​ក្បាល តាំងពី​ថ្ងៃ​១០​ដល់​ថ្ងៃ​១១​ខែកក្កដា ឆ្នាំ​២០១៩​នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ព្រោះ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កណ្ដាល នោះមក​។​

នៅ​ព្រឹក​ថ្ងៃទី​១២​នេះ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ដល់ទី​តាំង ជាក់ស្ដែង​នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង​! ចំនួន​២​គ្រួសារ ទី​១​ឈ្មោះ កុក វុទ្ធី ចំនួន​៤៩​ក្បាល និង​គ្រួសារ​ឈ្មោះ ពៅ ពេជ្រ ចំនួន ១០​ក្បាល​សរុប​៥៩​ក្បាល​។​

លោក​អភិបាល​បន្តថា ក្រោយ​ពិនិត្យឃើញ​មានការ​ឆ្លង​ជំងឺ បណ្ដាល​ឲ្យ​ងាប់​ជ្រូក​បែប​នោះ ។

មន្ត្រី​ជំនាញ​បសុពេទ្យ កសិកម្ម​ស្រុក​និង​ខេត្ត មន្ត្រី​សុខាភិបាល បាន​ជួយ​សំអាត និង​បាញ់ថ្នាំ​សំលាប់​មេរោគ DEXID -200 ។​

ដើម្បី​សំលាប់​មេរោគ នៅតាម​ទីតាំង​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ខាងលើ និង​ប្រាប់​វិធី​សម្រាប់​បង្កា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក កុំ​ឲ្យ​ឆ្លង​ពី​ជ្រូក​មួយ​ទៅមួយ​។​ ទន្ទឹម​និង​នោះ ក្រុមមន្ត្រី​ជំនាញ បាន​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ គឺ​ហាម​ដាច់ខាត​។
​មិន​ឲ្យ​យក​ជ្រូក​ងាប់ ទៅធ្វើ​ម្ហូប​បរិភោគ រឺ​លក់​ចេញទៅ​ទីផ្សារ​ជាដាច់ខាត និង​ត្រូវ​កប់​អោយមាន​សុវត្ថិភាព​ខ្ពស់បំផុត​។​

​សូម​រម្លឹកថា កន្លងមក​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កណ្ដាល បាន​ផ្ទុះឡើង​នៅ​ប្រទេស​វៀតណាម​។ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងកសិកម្ម​រុក្ខ​ប្រ​ម៉ាញ់​និង​នេសាទ បាន​ចាត់វិធានការ​ទប់ស្កាត់ ជា​បន្តបន្ទាប់​ជាពិសេស​តាម​ព្រំដែន គឺ​មិន​ឲ្យ​មានការ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង​ជាដាច់ខាត​ព្រោះ​ខ្លាច​ឆ្លង​រាតត្បាត​។

ក្នុងនោះ ក៏​នៅតែមាន​ឈ្មួញ​ខិលខូច​មួយចំនួន បាន​លួច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​ខ្មែរ ជាហេតុ​នាំ​ឲ្យ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កណ្ដាល​បាន​ឆ្លង​រាតត្បាត​តាម​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​៕​B/

#